CamNews

ភាពយន្ត 

Midnight Special ឬ កុមារ អច្ឆរិយៈ ចាក់បញ្ជាំងហើយ គ្រប់រោងភាពយន្តទំនើប (Trailer Inside)

ភាពយន្ត ៖ ជាការពិត បន្ទាប់ពី ទស្សនាឈុតឆាកខ្លីៗ ដែលមាននៅក្នុង Trailer ខ្សែភាពយន្ត Midnight Special ឬ កុមារ អច្ឆរិយៈមកហើយនោះ ប្រិយមិត្ត ទាំងអស់ ពិតជាទន្ទឹងរង់ចាំទស្សនាខ្សែភាពយន្តថ្មីមួយនេះ នៅតាមបណ្តារោងភាពយន្តទំនើបៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះវិនាទីនេះ ថ្ងៃនេះ ពេលវេលាបានមកដល់ហើយ តោះទៅតាមដាន ទស្សនាទាំងអស់គ្នា ខ្សែភាពយន្តថ្មី កុមារ អច្ឆរិយៈ​ឬ Midnight Special ដែលចាប់បញ្ចាំងហើយ ពីថ្ងៃទី ៧ មេសា នេះតទៅនៅគ្រប់រោងភាពយន្តទំនើប។




គួរបញ្ជាក់ថា កុមារ អច្ឆរិយៈ​ ឬ Midnight Special គឺជាខ្សែភាពយន្តដែលនិយាយពីដំណើរផ្សងព្រេង នៃការរត់គេចខ្លួន ឪពុក កូន ក្រោយពី បុរសជាឪពុកបានដឹងថា កូនរបស់ខ្លួន មានថាមពល ពិសេស ។ ពិតណាស់ Alton គេមិនដូចពួកយើងនោះទេ ។ ក្នុងនាមជាឪពុក និងទឹកចិត្តមហិមារបស់លោក លោក តាមការពារកូនប្រុស ទោះបីជាកូនម្នាក់នេះខុសប្លែកពីគេយ៉ាងណាក៏ដោយ។ កុមារអច្ឆរិយៈ រឺ Midnight Special មានចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ នៅគ្រប់រោងភាពយន្តដែលនៅជិតអ្នក។ តើ កុមារអច្ឆរិយៈ មានដំណើររឿងយ៉ាងណានោះ ទោះបបួលគ្នា ទៅតាមដានដោយផ្ទាល់នៅគ្រប់រោង ភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ ។



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕





Tags: Westec Movie Midnight Special Legend