CamNews

តារា 

ទេព សម្ផស្ស ផ្ទុះដំណឹង មានកូន១ ជាមួយបុរស ហ្វីលីពីន ?

ភ្នំពេញ៖ តារាសម្តែង គ្រងតំណែងធ្វើជាតួឯកស្រី ក្នុងខ្សែរឿង "ជីវិតនាងរក្សា" របស់ស្ថានីយទូរទ្សន៍ប៉ុស្តិ៍ MYTV កញ្ញា ទេព សម្ផស្ស ខណៈកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពរបស់នាង ហាក់កំពុងមានស្ទុះហក់ឡើងលើទីផ្សារសម្តែង គួរឲ្យកត់សម្គាល់រួចមក ថ្មីៗនេះស្រាប់តែ ធ្លាយដំណឹងដ៏រសើប និងគួរឲ្យភ្ញាក់ផ្អើលមកថា នាងបានលួចលាក់ មានទំនាក់ទំនងស្នេហា ជាមួយបុរសជនជាតិហ្វីលីពីន រស់ក្នុងស្រុកខ្មែរម្នាក់ និងបានចុះអ៊ីតាស៊ីវិលរួចរាល់ ជាមួយគ្នាទៀតផង។

តួឯកក្នុងខ្សែភាពយន្តភាគរឿង "ជីវិតនាងរក្សា" កញ្ញា ទេព សម្ផស្ស ត្រូវបានគេកត់សម្គាល់ឃើញថា ចាប់តាំងពីនាងចូលប្រឡូកក្នុងសិល្បៈ និងបានចាប់អាជីពជាតារាសម្តែងមក គេកម្របានឃើញតារារូបនេះ បណ្តើរបុរសប្លែកមុខណាម្នាក់ ជាសាធារណៈ ឬចូលរួមក្នុងកម្មវិធីណា មួយនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញពេលនេះក៏បែកធ្លាយរឿងតារារូបនេះ លួចភ្ជាប់ចំណងស្នេហា បុរសជនជាតិហ្វីលីពីន ហើយក៏ស្របពេលគ្នា នឹងការលេចឮព័ត៌មានថា កំពុងមានលោកមន្រ្តីធំម្នាក់ នៅពីក្រោយខ្នង នៃការល្បីឈ្មោះ និង បានជួយជ្រោមជ្រែងឧបត្ថម្ភ ដល់ភាពហ៊ឺហារប្រចាំថ្ងៃដល់នាងផងដែរ នោះ។

ប្រភពពីរង្វង់អ្នកសិល្បៈ ដូចគ្នា បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ថា នាង ពេទ សម្ផស្ស បន្ទាប់ពីបានល្បីឈ្មោះ តាមរយៈការគ្រង់តំណែង ជាតួឯកក្នុងរឿង "៣ជីវិតនាងរក្សា" មកនោះ នាងក៏ហាក់មានយឺអ៊ុនខ្ពស់ ក្នុងរឿងជីវិតស្នេហាឯកជនផ្ទាល់ខ្លួន ខណៈពេលបច្ចុប្បន្នគេដឹងថា ទេព សម្ផស្ស បានភ្ជាប់ចំណងស្នេហា លួចលាក់ជាមួយ បុរសជនជាតិហ្វីលីពីន ហើយថែមទាំងបានរស់នៅ ក្រោមដំបូលផ្ទះជាមួយគ្នា ជាប្តីប្រពន្ធ និងមានកូន១ជាចំណង ដៃទៀតផង។

ប្រភពខាងលើ បាននិយាយបន្តទៀតថា ទេព សម្ផស្ស បានលួចមានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយបុរសជនជាតិហ្វីលីពីននេះ គឺមានរយៈពេលយូរឆ្នាំមកហើយ គ្រាន់តែរឿងនេះ បានបិទបាំង ពីភ្នែកមហាជនអ្នកគាំទ្រ តែប៉ុណ្ណោះ។ ចំណងស្នេហារវាងពួកគេទាំងពីរ បានកើតឡើងក្រោមរូបភាព នៃការចុះអ៊ីតាស៊ីវិលស្ងាត់ៗ ប៉ុន្តែមិនទាន់ឈានដល់ ដំណាក់កាលនៃការរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ ឬ បើកចំហរណាមួយនៅឡើយទេ។

ប្រភពដដែលនេះ បានបញ្ជាក់ថា បច្ចុប្បន្នគូស្នេហ៍ពួកគេទាំងពីរ ទេព សម្ផស្ស និង បុរស ហ្វីលីពីនកំពុង តែសាងភាពផ្អែមល្ហែម និងល្អូកល្អឺនជាមួយគ្នា នៅក្រោយគំនរលុយយ៉ាងច្រើន ដែលបានមកពីបុរសម្ចាស់ ស្នេហ៍ម្នាក់នេះ។ ប៉ុន្តែរឿងដែលចម្លែកមួយទៀត ក៏មានការលេចឮមកទន្ទឹមគ្នានេះដែរ ថា ទេព សម្ផស្ស ក៏មានលោកមន្រ្តីធំម្នាក់ កំពុងតាមប្រម៉ាញ់បេះដូងនាង ព្រោះមុននេះនាង ក៏ត្រូវបានលោកមន្រ្តីធំម្នាក់នោះ ជាអ្នកជួយជ្រោមជ្រែង ឱ្យដណ្តើមបានភាពល្បីឈ្មោះ និង គ្រងតំណែងជាតួឯក ក្នុងខ្សែរឿងមួយចំនួន។

ជុំវិញការលេចឮព័ត៌មាន ដ៏រសើបខាងលើនេះ គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០១៤ នេះ មិនអាចស្វែងរក ការបកស្រាយណាមួយ ពី ទេព សម្ផស្ស បានទេ ខណៈដែលនាង បានកាត់ផ្ដាច់ទាំងស្រុង ពីបណ្ដាញសារព័ត៌មាន សូម្បីតែលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ក៏ត្រូវប្ដូរចោលទាំងអស់ដែរ ។ យ៉ាងណាមិញ Lo kingTODAY ស្វាគមន៍ ជានិច្ច ចំពោះការចេញមុខបំភ្លឺ ពីសំណាក់ តារាសម្តែងរូបស្រស់ ទេព សម្ផស្ស នៅពេលក្រោយ ដើម្បីឲ្យមហាជន ជាអ្នកគាំទ្រ អស់មន្ទិលសង្ស័យ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh