CamNews

តារា 

មួយគូនេះ Sweet ឥតល្ហែម៉ង! គង់ ចន្ទស្រីមុំ ត្រូវស្វាមីតាមថែគ្រប់ជំហាន

ភ្នំពេញ ៖ ការជ្រើសរើសគូជីវិតវាគឺជារឿងសំខាន់ណាស់ ហើយបើយើងជ្រើសរើសយកមនុស្សខុស នោះយើងប្រាកដជាត្រូវសោកស្តាយអស់មួយជីវិតជាមិនខានឡើយ ។ 


ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយនិងប្តីប្រពន្ធដែលតែងតែបង្ហាញភាពផ្អែមល្អែមឲ្យមហាជនបានឃើញជារឿយៗ នោះគឺអ្នកនាង គង់ ចន្ទស្រីមុំ និងស្វាមី ។ យោងតាមការលើកឡើងរបស់តារាសម្តែងស្រីរូបស្អាត អ្នកនាង គង់ ចន្ទស្រីមុំ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមិត្តនារីៗច្រណែនមិនស្ទើរទេ នៅពេលដែលនាងមានស្វាមីគួរឲ្យស្រលាញ់និងតាមថែគ្រប់ជំហានបែបនេះ អ្នកនាងបាននិយាយថា "assistant VIP 
ជំនួយការពិសេសរបស់អូន ធ្វើជា cameraman និង អ្នកកាន់កញ្ចក់ទៀត ហើយបែបនេះក៏សំរាប់តែអូនម្នាក់ដែរ😋
អរគុណទេវតាដែលអោយខ្ញុំបានជួបតាបិុនេះ ជាតិមុនមិនដឹងធ្វើមុនអីទេ តែសុំអោយកើតជាតិណាណាជួបតែល្អបែបនេះរហូតណា៎
----------------
-អ្នកណាក៏ធ្លាប់ធ្វើខុសដែលមែនទេ? អ្វីដែលសំខាន់អោយតែមនុស្សប្រុសម្នាក់នោះចេះកែខ្លួននិងលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់គឺវាគ្រប់គ្រាន់ហើយ 
អូនមានក្តីសុខខ្លាំងណាស់នូវអ្វីគ្រប់យ៉ាងដែលបងកំពុងផ្តល់អោយអូន😍
love you the most hubby @seyha_kem#seyhamomforeverlove#kongchansreymom #new #commercial" ។

មានស្វាមីល្អអីក៏ល្អយ៉ាងនេះ មិនដឹងជាមានស្រីៗប៉ុន្មានអ្នកទេដែលច្រណែនជាមួយនិងអ្នកនាង គង់ ចន្ទស្រីមុំ ៕


















ដោយ ៖ គន្ធា


Tags: Kong chan sreymom Kem seyha