CamNews

ជីវិត និងការងារ 

Donald Trump មានទ្រព្យច្រើនជាង ប្រធានាធិបតីអាមេរិក៤៤ជំនាន់ បូកចូលគ្នា

ប្រធានាធិបតីអាមេរិក៤៤ជំនាន់ មានទ្រព្យសម្បត្តិសរុប ២,៩៩ពាន់លានដុល្លារ តិចជាង Donald
Trump ប្រហែល ១០លានដុល្លារអាមេរិក។

កាលពីពេលថ្មីៗនេះ ទំព័រ Wall Street បានចុះផ្សាយឱ្យដឹងអំពីទ្រព្យសម្បត្តិរបស់បណ្ដា ប្រធានា
ធិបតីអាមេរិកមុនៗ ដែលត្រូវបានគេគន់គូរទៅតាមអតិផរណា។ ប្រភពព័ត៌មានឱ្យដឹងថា បណ្ដា
ប្រធានាធិបតី ដូចជា Harry Truman, Calvin Coolidge, Abraham Lincoln, Ulysses Simpson
Grant ស្ថិតក្នុងលំដាប់ក្រោម ដោយមានទ្រព្យមិនដល់ ១លានដុល្លារ។

ចំណែកលំដាប់កំពូលបានទៅលើ George Washington ជាមួយនឹងទ្រព្យ ៥៨០លានដុល្លារ,
Thomas Jefferson ២៣៤លានដុល្លារ និង John F. Kennedy មានទ្រព្យចំនួន ១,១ពាន់លាន
ដុល្លារ។ ប្រធានាធិបតីបារ៉ាក់អូបាម៉ា ត្រូវបានប្រកាសថា មានទ្រព្យប្រហែល ៨លានដុល្លារ។

យ៉ាងនេះក្ដី បើគេបូកសរុបទ្រព្យរបស់ប្រធានធិបតីមុនៗទាំង ៤៤ជំនាន់ គេឃើញថា មានប្រហែល
២,៩៩ពាន់លានដុល្លារ។ ចំណែកទ្រព្យរបស់ Donald Trump មានចំនួន ៣ពាន់លានដុល្លារ យោង
តាមទំព័រ Bloomberg និង ៣,៧ពាន់លានដុល្លារ យោងតាមទំព័រ Forbes។ ប្រការនេះ បង្ហាញថា
Donald Trump មានទ្រព្យច្រើនជាងទ្រព្យរបស់បណ្ដាប្រធានាធិបតីអាមេរិកទាំង ៤៤ជំនាន់បូកចូល
គ្នា។

Donald Trump នៅតែអះអាងថា ខ្លួនមានទ្រព្យប្រហែល ១០ពាន់លានដុល្លារ។ ប៉ុន្តែ ដោយសារ
លោកបដិសេធមិនបញ្ចេញឯកសារពាក់ព័ន្ធ មានមនុស្សជាច្រើនសង្ស័យថា លោកប្រហែលមិន
មែនជាមហាសេដ្ឋី៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Yahoo


Tags: Donald Trump ទ្រព្យ