មនុស្សមួយចំនួនមានការព្រួយបារម្ភ ពេលឆ្លុះកញ្ចក់ទៅមើលឃើញស្នាមជ្រួញ នៅលើផ្ទៃមុខ
ដែលបង្កដោយសារតែ វ័យកាន់តែច្រើន (ចាស់) និង មានបញ្ហាផ្សេងៗ ដូចជា៖ ត្រូវកំដៅព្រះ
អាទិត្យច្រើនពេក ជក់បារី ប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ ខ្វះវីតាមីន E និង ការស្រក់ទម្ងន់ ជាដើម
។ល។ ហើយស្នាមជ្រួញទាំងនេះតែងតែកើតមាននៅលើមុខ ក ខ្នង ដៃ និងនៅលើកំភួនដៃ។
បញ្ហាទាំងនេះ គឺជាបញ្ហាប្រឈមយ៉ាងខ្លាំងសំរាប់ស្រ្តី ដែលតែងតែចង់បង្ហាញ ពីភាពស្រស់
ស្អាត និង ភាពទាក់ទាញ់របស់ខ្លួនតាមរយៈសម្រស់។
ប៉ុន្តែ បញ្ហាទាំងអស់នេះ មិនជាបញ្ហាមួយ ដែលស្រ្តីក្នុងសម័យដ៏ទំនើប និងស៊ីវីល័យនេះ ត្រូវ
ព្រួយបារម្ភទៀតនោះទេ។ មានវិធីសាស្រ្ត ជាច្រើន សំរាប់ព្យាបាលស្បែកជ្រួញ និង ការពារ
ស្បែកមានស្នាមជ្រួញ មុនវ័យ ដោយប្រើ ឱសថសម័យទំនើប និង ប្រើប្រាស់វិធីធម្មជាតិ។
ខាងក្រោមនេះ យើងសូមធ្វើការណែនាំ អ្នកនូវវិធីសាស្រ្តធម្មជាតិ មួយចំនួន ដែលអាចជួយ
ព្យាបាលកំចាត់ ស្នាមជ្រួញ លើផ្ទៃមុខ ឱ្យត្រលប់មកជាតឹងណែន យ៉ាងឆាប់រហ័ស។
ប្រទាលកន្ទុយក្រពើ៖ មានផ្ទុកនូវសារធាតុmalic acid ដែលអាចជួយកាត់បន្ថយស្នាមជ្រួញ
ដោយជួយបន្តឹងស្បែក របស់អ្នក ឱ្យតឹងណែនចូលគ្នា។
វិធីព្យាបាល៖ កាត់ស្លឹក ប្រទាលកន្ទុយក្រពើ បន្ទាប់មក យកជ័ររបស់វា មកលាបនៅលើ
ស្បែកមុខ និង កន្លែងមានស្នាមជ្រួញ ទុករយៈពេល ១៥ ទៅ ២០នាទី រួចលាងសំអាតមុខ
ចេញដោយប្រើទឹកក្តៅឧណ្ឌៗ។
វិធីមួយទៀត៖ លាយជ័រប្រទាលកន្ទុយក្រពើ មួយស្លាបព្រាកាហ្វេ ជាមួយនឹងថ្នាំគ្រាប់វីតា
មីន E បន្ទាប់មក លាបនៅលើស្បែកកន្លែងដែលមានស្នាមជ្រួញនោះ ទុករយៈពេល ៣០នា
ទី រួចលាងសំអាតចេញ ជាមួយនឹងទឹកក្តៅឧណ្ឌៗ។
ខ្ញី៖ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការព្យាបាលកំចាត់ ស្នាមជ្រួញបានយ៉ាងល្អ ដោយសារតែ
នៅក្នុងខ្ញីមានផ្ទុកនូវសារធាតុ antioxidant ខ្ពស់។ លើសពីនេះទៀត វាជួយទប់ស្កាត់និងការ
ពារភាពយឺតនៃស្បែក ដែលជាបញ្ហាមួយដ៏ចម្បង បង្កឱ្យស្បែកមានស្នាមជ្រួញ។
វិធីព្យាបាល៖ យកខ្ញីកៀបឱ្យម៉ដ្ឋ លាយជាមួយនឹង ទឹកឃ្មុំមួយស្លាបព្រាបាយ បន្ទាប់មក
យកមកទទួលទាន ជារៀងរាល់ព្រឹក។ វិធីមួយទៀត អ្នក អាចផឹកតែខ្ញី ពីរដង ក្នុងមួយថ្ងៃ
ក៏បានដូចគ្នា៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies