CamNews

ទូរស័ព្ទ 

Huawei បង្ហាញណែនាំ Honor V8 ជាមួយនឹង CPU ស៊េរីខ្ពស់, កាមេរ៉ាភ្លោះ រីឯតម្លៃចាប់ពី ៣៥០ដុល្លារ

Honor គឺជាស៊េរីស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិខ្ពស់ តម្លៃល្អសមរម្យរបស់ Huawei ហើយ​សម្រាប់ស្មាតហ្វូន V8 ថ្មីបំផុតរបស់ពួកគេនេះ ក៏នៅតែបន្តតាមគោលការណ៍ដដែល ជាមួយនឹង​កាមេរ៉ាក្រោយភ្លោះ (ប៉ុន្តែមិនមានឡូហ្គោ Leica ទេ), អេក្រង់ទំហំ 5.7", ប្រើប្រាស់ chip Kirin 950, រ៉េម 4GB។ តម្លៃលក់សម្រាប់ម៉ូដែលអេក្រង់ FullHD អង្គផ្ទុកទិន្នន័យ 32GB គឺប្រហែលខ្ទង់ ៣៥០​ដុល្លារ ក្នុងពេលដែលម៉ូដែលអេក្រង់ 2K មានអង្គផ្ទុកទិន្នន័យ 64GB គឺប្រហែលនឹង ៤៣៩​ដុល្លារ។


បន្ទះឈីបដំណើរការ Kirin 950 គឺជាបន្ទះឈីបដែលខ្លាំង ជាមួយនឹងកម្លាំង 4 Core Cortex A72 2.3GHz និង 4 ជោរេ Cortex A53 1.8GHz។ ដូច្នេះហើយយើងអាចជឿជាក់បានថា សមត្ថភាព​ដំណើរការរបស់ V8 នឹងមិនចាញ់ជាមួយនឹងស្មាតហ្វូន Huawei Mate 8 កាលពីមុននោះទេ។ Honor V8 មានថាមពលថ្ម 3500mAh, នឹងរន្ធសាកថ្មប្រភេទ USB C។


បើនិយាយពីកាមេរ៉ាវិញ Honor V8 បំពាក់កាមេរ៉ាក្រោយចំនួនពីរដូចនឹង Huawei P9 កាមេរ៉ាទាំងពីរ​នោះមានទំហំ 12MP f2.2, Lens ៦ស្រទាប់,​ flash LED ពីរ, Laser focus ប៉ុន្តែវាមិនមែនឡូហ្គោ Leica នៅលើស្មាត​ហ្វូននេះទេ។ រីឯកាមេរ៉ាមុខវិញមានទំហំ 8MP f/2.4។


Honor V8 នឹងនៅតែប្រើប្រាស់ interface EMUI 4.1 របស់ Huawei ប្រើប្រព័ន្ធប្រតិបត្តិការ Android 6.0។ ស្មាតហ្វូននេះ នឹងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី១៧ ខែឧសភា ខាងមុខនេះតទៅ៕

- អានអត្ថបទ៖ iPhone7 បន្តចចាមអារ៉ាម លេចចេញរូបរាង កាន់តែច្បាស់ជាងមុន មិនមានរន្ធ ដោតកាស

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Weibo, Tinhte


Tags: Huawei Smartphone Honor V8 Hightech