CamNews

តារា 

ប៊ីរីយ៉ា ក្ដាប់បានតំណែង តួឯកថ្មីក្នុងរឿង "ម៉ែក្មេករើសកូនប្រសារ "

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង ជាកូនកាត់ឥណ្ឌា កញ្ញា ប៊ីរីយ៉ា បន្ទាប់ពីជោគជ័យក្នុងការ
សម្តែងខ្សែភាពយន្តរឿង "អាបពាក់មួយសុវត្ថិភាព" រួចមក ពេលនេះនាងមានឱកាស បញ្ចេញ
សមត្ថភាព ជាលើកទីពីរ ក្នុងការចាប់ផ្តើម ដំណើរការថតរឿងភាគថ្មី ឲ្យទូរស្សន៍បាយ័នគឺរឿង
"ម៉េក្មេករើសកូនប្រសា"។

កញ្ញា ប៊ីរីយ៉ា បាននិយាយប្រាប់គេហទំព័រ Looking TODAY តាមទូរស័ព្ទឲ្យដឹងថា ខ្សែរឿងដែល
នាងបាន ចាប់ផ្តើមថតសម្តែង ជាលើកទីពីរនេះ មានចំណងជើងថារឿង “ ម៉ែក្មេករើសកូនប្រសារ ”
កំពុងដំណើរការថត បានប្រមាណជា ២ទៅ៣ថ្ងៃមកហើយ ។ តារាសម្តែងស្រីរូបនេះ បានប្រាប់ឲ្យ
ដឹងទៀតថា តំណែងជាតួឯកលើកពីរ របស់នាងនៅក្នុងខ្សែ ភាពយន្តថ្មី ដែលនាងទទួលថតនេះ គឺ
តម្រូវឲ្យដើរតួរជាលក្ខណៈ ស្លូតបូត សុភាព ទន់ភ្លន់ និងមិនឆ្នាស់ឆ្នើម។ រឿងនេះប្រាកដជាធ្វើឲ្យ
នាង ទទួលបានជោគជ័យ និងការគាំទ្រខ្ពស់ក្នុងស្រទាប់ អ្នកទស្សនាផងដែរ ។

កញ្ញា បានបន្ថែមថា ចំពោះតួឯកប្រុសដែល ចូលខ្លួនមកថត ជាមួយនាង គឺតម្រូវលើ លោក ប៉ែន
ចំរ៉ុង ហើយក៏ចម្រុះដោយតួអង្គ តារាប្រុសស្រីល្បីឈ្មោះ ជាច្រើនរូបទៀត ផងដែរ។កញ្ញា ប៊ីរីយ៉ា
ចូលឆ្នាំថ្មីនេះប្រជាប្រិយភាព ហាក់មានសន្ទុះ និងមានភាពលេចធ្លោ ក្នុងស្រទាប់មហាជនផង
ទើបធ្វើឲ្យគេជឿថា ក្រោយពេលនាងចេញ សម្ដែងមួយរឿងនេះទៀត គឺពិតជាធ្វើឲ្យមាន ការគាំទ្រ
កាន់តែខ្លាំងក្លា ថែមទៀត។

កញ្ញា ប៊ីរីយ៉ា ចូលមកដល់ឆ្នាំថ្មីនេះ មានអាយុ ២៣ ឆ្នាំ ហើយនាងបានចូលខ្លួន ប្រឡូកក្នុងសិល្បៈ
រយៈពេល ជាងពីឆ្នាំមកហើយ។ ក្រៅពីការសម្តែង នាងក៏ជានិស្សិត ដែលកំពុង បន្តការសិក្សា ឆ្នាំ
ទី៤ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ជំនាញធនាគាផងដែរ។ ចាប់ផ្តើមចូលក្រឡូក នៅក្នុង
វិស័យសិល្បៈ កញ្ញា ប៊ីរីយ៉ា ជាតារាដែល មានឱកាស ក្នុងការបង្ហាញមុខ តាមរយៈការសម្តែង ឈុត
ខារ៉ាអូខេ ពាណិជ្ជកម្ម និង ការសម្តែងជា ខ្សែភាពយន្ត ជាដើម៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: biriya entertainment khmer star