CamNews

កំសាន្ត 

ល្បីថា Sarasawadee នឹងធ្វើជាអ្នកដឹកនាំរឿង ខ្សែភាពយន្ដភាគថ្មីរបស់ Pope និង Bella រឿង “Prom Likit”

មនុស្សម្នា នាំគ្នាល្បីថា Sarasawadee Wongsompetch នឹងធ្វើជាអ្នកដឹកនាំខ្សែភាពយន្ដភាគថ្មីរឿង “Prom Likit” ដែលជារដូវកាលទីពីរនៃរឿង “Buppesunnivas” ។



យោងតាមព័ត៌មានកម្សាន្ដរបស់ទូរទស្សន៍  Thai TV3 ខ្សែភាពយន្ដភាគទូរទស្សន៍ ដែលអ្នកដឹកនាំរឿងម្នាក់នេះ ដឹកនាំសម្ដែងរួមមានដូចជា “Nee Ruk Nai Krung Fai”, “Raeng Tawan”, “Sorn Ngao Ruk”, និងរឿង “Praomook”។

កាលពីថ្ងៃទី ០២ ខែមីនា ផលិតករភាពយន្ដម្នាក់នេះ បានបង្ហោះរូបថត Script របស់ខ្សែភាពយន្ដភាគថ្មីនេះ នៅលើទំព័រ Instagram ផ្លូវការរបស់គេ ។

តារាស្រី Nong Arunosha បានលើកឡើង នៅក្នុង Caption ថា ខ្សែភាពយន្ដនេះ កំពុងស្ថិតនៅដំណាក់កាលត្រៀមផលិត ។

យោងតាមប្រភពមួយ លោក Pope Thanawat និងកញ្ញា Bella Ranee នឹងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគនេះ ដូចរដូវកាលទី ១ ដែរ ។ ម្យ៉ាងទៀត តារាប្រុស្រីទាំងពីរនេះ ក៏កំពុងថត រឿង “Buppesunnivas 2” ផងដែរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate