CamNews

ថេបប្ល៊ែត 

Galaxy Tab 2 10.1 Version សំរាប់និស្សិត តំលៃ 350 USD

តាម GSM Arena ជាមួយនឹងតំលៃ 350 USD នៅអាមេរិច Galaxy Tab 2 10.1 Student Edition
ត្រូវបានភ្ជាប់មកជាមួយនឹង dock ជើងទម្រសំរាប់មើលវីដេអូ និង Keyboard Bluetooth ដែលមាន
តំលៃប្រហែល 60 USD។ ក្នុងនោះគំរូ dock ជើងទម្រ នៅមានសមត្ថភាពអាចសាកថ្មដល់ Tablet
ថែមទៀតផង។

ទន្ទឹមនឹងនោះ អតិថិជននៅមានបន្ថែមនូវកញ្ចប់សេវាកម្មដូចជា Polaris Office, Dropbox ជាមួយ
ទំហំ 50 GB (Free) ក្នុងរយះពេលមួយឆ្នាំ និងទស្សនា TV Hulu Plus ក្នុងរយះពេលបីខែផងដែរ។

បច្ចុប្បន្ននៅមិនទាន់ដឹងច្បាស់ថា Samsung Galaxy Tab 2 10.1 Student Edition នឹងដាក់លក់នៅ
លើទីផ្សារប្រទេសផ្សេងៗទៀត ក្រៅពីអាមេរិច ឬក៏អត់នោះទេ។

គំរូ Tablet នេះ ត្រូវបានបំពាក់នូវអេក្រង់មានកំរិតពន្លឺ 1.280 x 800 pixel រួមជាមួយ CPU Dual
Core ល្បឿន 1 GHz។ កាមេរ៉ាមុខ និងក្រោយរបស់ Tablet មានទំហំ VGA និង 3 megapixel។
Galaxy Tab 2 10.1 មានខ្នាតប្រវែង 256,6 x 175,3 x 9,7 mm, ទម្ងន់ 588 g, មាន Support 
Bluetooth 3.0, USB 2.0, Wi-Fi n, Wi-Fi Direct។ ថ្មមានទំហំបរិមាណ 7.000 mAh៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy Tab 2 10.1 Student Edition price $ 350 tablet samsung hightech