CamNews

កំសាន្ត 

មើលរឿងភាគថៃយូរ តិចអត់ដឹងគេប្រើពេលថតប៉ុន្មាន!!!

ជាទូទៅ ខ្សែភាពយន្ដភាគថៃ ដែលចាក់បញ្ចាំងនៅលើប៉ុស្ដិ៍ទូរទស្សន៍ Thai TV3 និង Channel 7  មាន ១៥ ភាគជាមធ្យម ។ យោងតាមប្រភពមួយ ជាធម្មតា គេប្រើពេលពី ៥ ទៅ៨ខែ ដើម្បីថតរឿងភាគថៃមួយរឿង ក៏ប៉ុន្ដែគេអាចប្រើពេល មួយឆ្នាំ ឬយូរជាងនេះ សម្រាប់ខ្សែភាពយន្ដភាគថៃខ្លះ ។



ខ្សែភាពយន្ដល្បីរឿង “Buppesunnivas” ដែលសម្ដែងដោយ Pope Thanawat និង Bella Ranee ត្រូវបានគេរាយការណ៍ថា ប្រើរយៈពេល ២ ឆ្នាំដើម្បីថតឱ្យចប់ ។ ប៉ុន្ដែសម្រាប់រឿងភាគទូរទស្សន៍ថៃប្រើពេល ២ ទៅ ៣ ខែប៉ុណ្ណោះដើម្បីថត ពីព្រោះ ម៉ោងចាក់ផ្សាយលើទូរទស្សន៍ខ្លី និងមានភាគតិច ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate