CamNews

តារា 

ផលិតកម្ម «មហាហង្ស» ប្រកាស​ជ្រើស​រើស តារា​សម្ដែង​ទាំង​ពីរ​ភេទ ក្នុង​តំណែង​ជា​តួឯក

ភ្នំពេញ៖ ផលិតកម្ម «មហាហង្ស» ដែលទទួលបានជោគជ័យក្នុងការ ផលិតរឿងដាក់បញ្ចាំងនៅតាមរោងភាពយន្ត និងតាមកញ្ចក់ ទូរទស្សន៍នាពេលកន្លងមក បានចេញសេចក្ដីប្រកាស ជាសាធារណៈមួយ ស្ដីពីការជ្រើសរើសតារាសម្ដែងប្រុស-ស្រី ដែលមានរូបសម្រស់ស្រស់ស្អាត និងមាននិស្ស័យក្នុងមាគ៌ាសិល្បៈ ក្នុងតំណែងជាតួឯក ដើម្បីឲ្យសម្ដែងក្នុងផលិតកម្មរបស់ខ្លួន ។

ក្នុងសេចក្ដីប្រកាសដដែល បានបញ្ជាក់ពីលក្ខខណ្ឌខ្លះៗថា បេក្ខភាពផ្នែកនារី ត្រូវមានអាយុចាប់ពី១៦ ដល់ ២៤ឆ្នាំ មានកម្ពស់ចាប់ពី ១,៦០ ម៉ែត្រឡើងទៅ មានទេពកោសល្យក្នុងការសម្ដែង មានឆន្ទះខ្ពស់អាចសម្ដែងបានគ្រប់ទម្រង់ទាំងអស់ ។ ចំណែកបេក្ខភាពបុរសវិញ ត្រូវមានអាយុចាប់ពី ២២ ដល់ ៣០ ឆ្នាំ កម្ពស់ចាប់ពី ១,៧៥ ម៉ែត្រមានទេពកោសល្យក្នុងការសម្ដែង មានឆន្ទះខ្ពស់អាចសម្ដែងបានគ្រប់ទម្រង់ទាំងអស់ ។

តារាសម្ដែងទាំងពីរភេទ អាចទទួលបានឱកាសសម្ដែងរឿងជាបន្តបន្ទាប់ ក្លាយជាតារាសម្ដែងប្រចាំក្នុងផលិតកម្ម «មហាហង្ស» មានប្រាក់ចំណូលប្រចាំខែ មានប្រាក់ចំណូលពេលថតរឿងនីមួយៗ ទទួលបានការងារផ្សេងៗពីស្ថាប័នខាងក្រៅ និងមានកេរ្តិ៍ឈ្មោះល្បីទៀតផង ។

សូមអានសេចក្ដីប្រកាសទាំងស្រុងមានដូចខាងក្រោម៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh