CamNews

យល់ដឹង 

រាជវាំងទាំង៧ធំបំផុត នៅក្នុងពិភពលោក

យោងតាមគេហទំព័រ Traveljee បានឲ្យដឹងថា ព្រះបរមរាជវាំង មិនត្រឹមតែជាវិមាន ប្រវត្តិសាស្ត្រមួយនោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃអំណាច និងស្ថាបត្យកម្មដ៏ ស្រស់ស្អាតផងដែរ សម្រាប់តំណាងឲ្យ ប្រទេសនីមួយៗ ដែលប្រកាន់របបរាជា និយមអាស្រ័យរដ្ឋធម្មនុញ្ញ ។ តើអ្នកធ្លាប់ដែរ គិតទេថា វាំងរបស់ប្រទេសណា ដែលមានទំហំធំជាងគេនោះ? ខាងក្រោមនេះ ជារាជវាំងដ៏ធំជាងគេទាំង ៧ នៅក្នុងពិភពលោក ដែលភាគច្រើននៃវាំងនេះ ត្រូវបានកសាងឡើង មុនពេលសតវត្សរ៍ទី ២០ មកម្ល៉េះ ៖

១.  រាជវាំង Louvre

ជាលំនៅដ្ឋានផ្លូវការរបស់ស្ដេច នៃប្រទេសបារាំង អស់រយៈពេល ៣០០ ឆ្នាំមកហើយ និងក៏ជារាជវាំង ដ៏ធំបំផុតនៅក្នុងពិភពលោក ដែលមានទំហំ រហូតទៅដល់ ២១០.០០០ ម៉ែត្រការ៉េឯណ្ណោះ។ វាំងនេះ ចាប់ផ្តើមសាងសង់ នៅក្នុងឆ្នាំ ១២០២ និងបញ្ជប់ក្នុងឆ្នាំ ១៩៨៩ ។ មានទីតាំងស្ថិត នៅលើច្រាំងទន្លេ Seine ក្នុងទីក្រុងប៉ារីស ។

២. រាជវាំង Istana Nurul Iman

ជាលំនៅដ្ឋានផ្លូវការដ៏ស្រស់ស្អាត និងទំនើបមួយ របស់ស្ដេចស៊ុលតង់ នៃប្រទេសព្រុយណេ ហើយវាក៏ជារាជវាំង ដ៏ធំបំផុតលំដាប់ទី ២ នៅក្នុងពិភពលោកផងដែរ។ មានទីតាំងនៅជិតធនាគារ Brunei River ប្រហែលជាពីរ ឬបីគីទ្បូម៉ែត្រពីទីក្រុង Bandar Seri Begawan។ រាជវាំងនេះ មានទំហំ ២០០.០០០ ម៉ែត្រការ៉េ ហើយមានបន្ទប់ចំនួន ១៧៨៨ រួមទាំងមានវិហារ អ៊ីស្លាមមួយ ដែលអាចផ្ទុកមនុស្ស បានចំនួន ១៥០០ នាក់ និងសាលពិធីជប់លៀងមួយ ដែលអាចផ្ទុកមនុស្ស រហូតដល់ ៥០០០ នាក់ ។

៣. រាជវាំង Apostolic

ជារាជវាំងដ៏ធំបំផុតលំដាប់ទី ៣ នៅក្នុងពិភពលោក ដែលមានទីតាំងស្ថិត នៅទីក្រុងហូលីក្នុង ប្រទេសអ៊ីតាលី ។ រាជវាំងនេះ មានទំហំរហូតទៅដល់ ១៦២. ០០០ ម៉ែត្រការ៉េ និងត្រូវបានសាងសង់ទ្បើងនៅថ្ងែទី ៣០ ខែមេសា ឆ្នាំ ១៥៨៩។

៤. រាជវាំង Forbidden City

រាជវាំងនេះ មានទំហំ ១៥០.០០០ ម៉ែត្រការ៉េ និងត្រូវបានប្រកាសថាជា "តំបន់បេតិកភណ្ឌពិភពលោក"  ដោយអង្គការយូណេស្កូ នៅសម័យប្រជុំលើកទី ១១ ក្នុងឆ្នាំ ១៩៨៧ មានទីតាំងស្ថិតនៅទីក្រុង ប៉េកាំងក្នុងប្រទេសចិន ។

៥. រាជវាំង Madrid

ជាលំនៅដ្ឋានផ្លូវការមួយ របស់ក្រុមគ្រួសារ រាជវង្សនៃប្រទេសអេស្ប៉ាញ ស្ថិតនៅក្នុងទីក្រុង Madrid ហើយវាក៏ជារាជវាំង ដ៏ធំបំផុតលំដាប់ទី ៥ នៅក្នុងពិភពលោក ដែលមានទំហំរហូតដល់ ១៣៥.០០០ ម៉ែត្រការ៉េឯណ្ណោះ។

៦. រាជវាំង Quirinal

ជារាជវាំងដ៏ធំបំផុតលំដាប់ទី ៦ នៅក្នុងពិភពលោក ដែលមានទំហំរហូតដល់ ១១០.៥០០ ម៉ែត្រការ៉េជាមួយនឹង សួនច្បារដ៏ស្រស់ ស្ថិតក្នុងដីទំហំ ៤ ហិកតា។ បច្ចុប្បន្នព្រះបរមរាជវាំងនេះ ត្រូវបានប្រើជាការលំនៅដ្ឋាន ផ្លូវការរបស់លោកប្រធានាធិបតី នៃប្រទេសអ៊ីតាលី ដែលមានទីតាំង នៅទីក្រុងរ៉ូម ។

៧. រាជវាំង Buckingham

ជាលំនៅដ្ឋានផ្លូវការមួយ របស់គ្រួសារ រាជវង្សនៃចក្រភពអង់គ្លេស ស្ថិតនៅក្នុងទីក្រុងឡុងដ៍ ។ វាជារាជវាំងដ៏ធំបំផុតលំដាប់ទី ៧ នៅក្នុងពិភពលោក ដែលមានទំហំ ៧៧.០០០ ម៉ែតការ៉េ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news London UK