CamNews

តារា 

Harry Style សាក់រូបថ្មីដើម្បី Taylor Swift

Harry Style ទើបនឹងបានទៅហាងសាក់រូបដែលគេបានសាក់រូបសំពៅមួយដ៏ធំនៅក្បែរស្មាខាង
ឆ្វេងរបស់គេដើម្បីនាង Taylor Swift។

Taylor នាងស្រលាញ់សំពៅនោះជាខ្លាំង ហើយ Harry បានសម្រេចចិត្តថានឹងសាក់រូបនេះដើម្បី
អោយ Taylor នាងសប្បាយចិត្ត។ គូស្នេហាទាំង ២ នេះកំពុងតែល្អូកល្អើនជាមួយគ្នាជាលំដាប់
នាង Taylor ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះស្នាមសាក់ថ្មីរបស់មិត្តប្រុសខ្លួន។

បើតាមដឹង Harry Style មានស្នាមសាក់ជាច្រើនរួចមកហើយ មុននឹងមានស្នាមសាក់រូបសំពៅនេះ
គេបានសាក់រូបសត្វស្លាបធំៗ ២ នៅលើដើមទ្រូងរបស់គេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: taylor swift iheartradio music harry style