CamNews

ព័ត៌មានអន្តរជាតិ 

អាចម៍ផ្កាយធ្លាក់លើប្រទេសអាហ្សង់ទីន បណ្ដាលឱ្យផ្ទុះកក្រើកមេឃរញ្ជួយដី

ស្នូរផ្ទុះជាច្រើនបានលាន់កងរំពងពេញផ្ទៃមេឃ បណ្ដាលឱ្យមានការភ័យខ្លាចជាខ្លាំង សម្រាប់
ប្រជាជននៅភាគខាងត្បូងប្រទេសអាហ្សង់ទីន ពិសេសគឺតំបន់ General Roca ។ ប៉ុន្តែ សំណាង
​ល្អណាស់ អាចម៍ផ្កាយដែលធ្លាក់មកលើផែនដី ពុំមានបង្កគ្រោះថ្នាក់ណាមួយ។

បន្ទាបពីការផ្ទុះ គេឃើញមានក្រុមបុគ្គលិកពន្លត់អាគ្គីភ័យ និងសង្គ្រោះបន្ទាន់ បានទៅដល់កន្លែង
កើតហេតុ ប៉ុន្តែ ពួកគេមិនបានរកឃើញភ័ស្ដុតាងណាមួយទាក់ទឹននឹងការបំផ្ទុះគ្រាប់បែក លទ្ធផល
នៃការរញ្ជួយដី ឬគ្រោះថ្នាក់ធម្មជាតិណាមួយនោះទេ។

ចុងក្រោយ អ្នកវិទ្យាសាស្ដ្រក៏បានរកឃើញមូលហេតុដែលនាំឱ្យមានសម្លេងផ្ទុះ កាល​ពី​ថ្ងៃ​ពុធសប្ដាហ៍​
មុន ៖ អាចម៍ផ្កាយមួយ
បានធ្លាក់ចុះមកបរិយាកាសផែនដី ក្នុងកំពស់ ១០.០០០ម៉ែត្រ និងមានល្បៀន
២៤០០គីឡូម៉ែត្រ/
ម៉ោង។

តារាវិទូ Roberto Figueroa អ្នកគ្រប់គ្រងស្ថានិយតារាសាស្ដ្រ Neuquen ក្បែរកន្លែងកើតហេតុ ប្រាប់
ថា “អាចម៍ផ្កាយនេះ បានធ្លាក់មកលើផែនដី ចំកន្លែងដែលមានមនុស្សរស់នៅ ដូច្នេះ បានធ្វើឱ្យមាន
ការភ័យខ្លាច។ បើសិនវាធ្លាក់លើសមុទ្រខ្សាច់ ឬលើសមុទ្រ យើងនឹងមិនអាចដឹងបាន”។

អ្នកវិទ្យាសាស្ដ្រខាងលើបានគន់គូរឃើញថា អាចម៍ផ្កាយនេះ មានទទឹងប្រហែល ១២ម៉ែត្រ ហើយ
បន្ទាប់មក វាបានបែកជាបីបំណែក ពេលហោះចូលបរិយាកាសផែនដី។

ដោយសារតែអាចម៍ផ្កាយនេះ បានធ្លាក់មកក្នុងល្បឿនយ៉ាងលឿន ហើយបង្កើតបានជារលកនៃការ
ប៉ះទង្គិចជាមួយបរិយាកាសផែនដី ដូច្នេះ វាបង្កើតបានជាសម្លេងផ្ទុះ ដែលអ្នកនៅក្បែរនោះ អាចស្ដាប់
ឮ។

ប្រែសម្រួល ៖ បុត្រា


Tags: អាចម៍ផ្កាយ អាហ្សង់ទីន