CamNews

តារា 

គ្មានជំនួយទៀតទេ ពៅ បញ្ញាពេជ្រ ត្រូវបង្ខំចិត្ត ត្រលប់មកស្រុកខ្មែរវិញ

អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ ដែលបានទទួលរងការបាញ់ប្រហារពីសំណាក់ក្មាន់កាំភ្លើងជា
ឃាតករមិនស្គាល់មុខកាលពីថ្ងៃទី ២៣ កុម្ភៈ ២០០៧ នោះកំពុងមានគំរោងថា និងត្រលប់ចួលមក
ទឹកដីកំណើតសារជាថ្មី បន្ទាប់ពីចំណាយពេលជាង ៥ ឆ្នាំសម្រាកព្យាបាលនៅក្រៅប្រទេស ហើយ
ណាមួយព្រោះតែរូបនាង និងក្រុមគ្រួសារគ្មានលទ្ធភាពបន្តសម្រាកព្យាបាលទៀតឡើយ នេះបើ
តាមប្រភពពីគេហទំព័រសារព័ត៌មាន Postkhmer។

ពៅ បញ្ញាពេជ្រ ត្រូវបានឃាតករបាញ់ប្រហារមកលើរូបនាងនាថ្ងៃទី ២៣ ខែកុម្ភៈ ២០០៧ វេលា
ម៉ោង ៦ និង ២០ នាទីព្រឹកនៅ​មុខ​សាលា​ភាសា​អង់គ្លេស​មួយ​ក្បែរ​របង​ក្រសួង​ ឧស្សាហកម្ម​រ៉ែ និង​
ថាមពល ​បាន​បណ្តាល​ឲ្យ​តារា​រូប​នេះ​ទទួល​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។

ក្រោយពេលទទួលការបាញ់ប្រហារក្រុមគ្រួសាររបស់នាងបានបញ្ជូននាងទៅប្រទេសវៀតណាម
ក្រោយមកក៏បញ្ជូនទៅប្រទេសថៃទៀតខណៈ​ដែល​ស្រមោល​ឃាតក​នៅ​តែ​តាម​យាយី​នាង​ដល់​ទី
នោះ​។ ហើយមកដល់ពេលនេះ ពៅ ពញ្ញាពេជ្រ នៅតែស្នាក់នៅក្នុងប្រទេសថៃនៅឡើយ។

ក្រោយពីធ្លាក់ខ្លួនពិការមកក្ដីសង្ឃឹមតែមួយរបស់អតីតតារាចម្រៀងរូបនេះគឺ ត្រូវការជំនួយពីសប្បុ
រសជន តែរាល់ការដង្ហោយហៅរបស់ក្រុមគ្រួសារនាងដូចជាមិនមានពន្លឺពីសំណាក់សប្បុរសជន
ណានោះទេ សូម្បីតែខ្សែអាត់វីដេអូរបស់នាងដែលថតផ្ញើរទៅដល់សហរដ្ឋអាមេរិកនោះក៏ដូចជាពុំ
មានការចាប់អាម្មណ៍ណាស់ណានោះទេ។

ទំព័រ facebook របស់ ពៅ បញ្ញាពេជ្រ

អ្នក​ស្រី សុធារី បង​ស្រី​បង្កើត​តារា​ចម្រៀង ពៅ បញ្ញា​ពេជ្រ បាន​លើក​ឡើង​ថា៖​ "គ្រា​កន្លង​មក បញ្ញា
ពេជ្រ នាង​បាន​បញ្ចេញ​ខ្សែ​អាត់​វីដេអូ ទៅ​ដល់​សហរដ្ឋ​អាមេរិក ក្នុង​បំណង​អំពាវ​នាវ ស្វែងរក​ជំនួយ​
មក​ព្យាបាល​នាង​ដែរ នៅ​តែ​មិន​មាន​គេ​ចាប់​អារម្មណ៍" អ្នក​ស្រី​សុធារី ​ក៏​បាន​បញ្ជាក់បន្ថែមផងដែរ​ថា៖
​"បញ្ញា​ពេជ្រ​ប្អូន​ស្រី​ខ្ញុំ​ ប្រហែល​មិន​យូរ​ទេ​ នាង​នឹង​ត្រូវ​វិល​ត្រឡប់​មក​រស់​នៅ​ និង​ព្យាបាល​នៅ​ក្នុង​
ស្រុកខ្មែរ​វិញ​ នា​ពេល​ខាង​មុខ​ឆាប់ៗ​ជា​មិន​ខាន​ ព្រោះ​ថវិកា​ដែល​បង​ប្អូន​ក្រុម​គ្រួសារ​បាន​ចំណាយ​
គឺចង់​អស់​លទ្ធភាព​ទៅ​ហើយ​»"។ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ពេល​វេលា​កំណត់​ឲ្យ​ច្បាស់​ថា​នឹង​មក​នៅ​ពេល
​ណា អ្នក​ស្រី​មិន​បាន​បញ្ជាក់​ឡើយ។ ដោយ​ឡែក​ទាក់​ទិន​សុវត្ថិភាព​អ្នក​ស្រី​ក៏​សម្តែង​ក្តី​បារម្ភ​ដែរ តែ
​គ្មាន​ជម្រើស​អ្វី​ល្អ​ជាង​នេះ​។

សំណុំ​រឿង​របស់​តារា​ចម្រៀង​ ពៅ បញ្ញា​ពេជ្រ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មក​ទល់​នឹង​ពេល​នេះ​នៅ​មិន
​ទាន់​​ស្វែង​រក​មុខ​ឃាតក​ឃើញ​នៅ​ឡើយ មិន​ខុស​ពី​សំណុំ​រឿង​តារា​ចម្រៀង ទូច ស៊ុននិច តារា​សម្តែង
ពិសិដ្ឋ ពិលីកា នោះ​ទេ​។ បញ្ហា​នេះ​ជា​ក្តី​កង្វល់​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​៕

ដោយ៖ ម៉ូកា
ប្រែសម្រួលអត្ថបទពី៖ Postkhmer 


Tags: pov panhapich khmer star khmer star