CamNews

តារា 

Emma Watson បែកបាក់ ជាមួយមិត្តប្រុស​ ដែលជាកូន អ្នកមាន ខានបានរៀបការ

យើងធ្លាប់ បានលឺ ដំណឹងមួយ រួចមក ហើយថា Emma Watson តួស្រីរឿង Harry Potter កំពុង មាន ទំនាក់ទំនង ស្នេហាជាមួយ និងមិត្តប្រុស របស់ខ្លួន ដែលជាកូន អ្នកមាន ជាច្រើនឆ្នាំ ហើយ ក៏មាន បំណង ចង់រៀបការ ផងដែរ ។

Emma Watson broke millionaire son 1

បើយោង ទៅតាម សារព័ត៌មាន The Mirror របស់អង់គ្លេស បានអោយ ដឹងថា Emma Watson និង មិត្តប្រុស William Adamowicz ដែលជា​ កូនប្រុស របស់អ្នកមាន ស្តុកស្តម្ភម្នាក់ បានបែកបាក់ ចំណង ស្នេហ៍ហើយ ។ ទោះបីជា ពួកគេទាំង ២ បានទាក់ទង ចំណងស្នេហា ជាមូយគ្នា អស់ រយៈពេល យូរ ក៏ដោយ ក៏ពួកគេ នៅតែបែក គ្នាដែរ ។ អ្នកតំណាង របស់ Emma បានប្រាប់ថា នាងបែកគ្នា តាំងតែ ពីចុងរដូវ ក្តៅឆ្នាំ មុនមកម្ល៉េះ ហើយពួកគេ មិននិយាយ ចូលគ្នា តាំងពី ពេលនោះមក មកដល់ពេល នេះ ។

Emma Watson broke millionaire son 3

គួរបញ្ជាក់ ផងដែរថា Emma បាន ជួបជាមួយ William ក្នុងឆ្នាំ ២០១១ ពេលដែល ពួកគេ ចូលរៀន សាលា Oxford University ជាមួយគ្នា ហើយក៏បន្ត ទាក់ទងគ្នា រហូតដល់ បែកគ្នានេះ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star movie actress emma watson william adamowicz