CamNews

ម៉ូតូ 

ពិព័រណ៌ម៉ូតូនិងកម្មវិធីពិសេសរបស់ Legend Cinema

Legend Cinema គឺរោងកុន 3D ដំបូងក្នុងស្រុកខ្មែរ។ ទោះបីជាមានវ័យក្មេងក៏ដោយ ក៏ប៉ុន្តែ
Legend Cinema ក៏បានរៀបចំឡើងព្រឹត្តិការណ៍ជាច្រើន ដែលពិតជាគួរឲ្យចាប់អារម្មណ៍
ដែលមានដូចជាព្រឹត្តិការណ៍ពិព័រណ៌រថយន្តទំនើបដែលប្រព្រឹត្តនៅផ្សារទំនើប City Mall កាលពីថ្ងៃទី៣១ខែសីហាកន្លងទៅ។ ដូច្នេះ នៅវេលាម៉ោង៦យប់ ថ្ងៃទី៣ខែកញ្ញា Legend
Cinema ក៏បានបន្តប្រារព្ធព្រឹត្តិការណ៍កំសាន្តរបស់ខ្លួន។

ព្រឹត្តិការណ៍ទាំងនោះគឺការតាំងពិព័រណ៌ម៉ូតូ។ ក្នុងព្រឹត្តិការណ៍នេះ អ្នកចួលរួម​នឹងមាន
ឱកាស​ទស្សនាម៉ូតូទំនើបស្អាតៗ លេងហ្គេមដើម្បីឈ្នេះសំបុត្រមើលកុន ភ្លេងឌីយ៉ៃ រាំ
។ល។ ប៉ុន្តែគួរឲ្យស្តាយថា ការដាក់ពិព័រណ៌នេះ គឺសំរាប់ Party យប់ថ្ងៃទី៣តែប៉ុណ្ណោះ
ដូច្នេះ អ្នកទស្សនាមិនសូវមានឱកាសមើលច្បាស់ ម៉ូដែលយានយន្តទាំងនោះ។


ក្រៅពីនោះ Legend Cinema ក៏មានកម្មវិធីជាច្រើនសំរាប់ការមើលកុន មានដូចជា៖
១. កាម្មវិធីពេលព្រឹក គឺបញ្ចុះតំលៃ ៥០%នូវរាល់ការបញ្ចាំងពេលព្រឹក ដំបូងគេបំផុត
(រៀងរាល់ថ្ងៃ)។ សុពលភាពចាប់ពីថ្ងៃទី១ខែសីហាដល់ថ្ងៃទី៣០កញ្ញាឆ្នាំ២០១១។
២. កម្មវិធី វិស្សមការ គឺបញ្ចុះតំលៃ១ដុល្លាសំរាប់ការបញ្ចាំងពេលថ្ងៃត្រង់ (ពីថ្ងៃច័ន្ទដល់
ថ្ងៃសុក្រ) សុពលភាពដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១១។
៣. កម្មវិធីចុងក្រោយ បញ្ចុះតំលៃចំពោះសប្ដាហ៍ចុងក្រោយ សំរាប់ភាពយន្តដែលនឹង
ជិតឈប់បញ្ចាំង។ ឧទាហរណ៍ពីថ្ងៃទី២៦កក្កដានេះ រាល់ការជាវសំបុត្រកុនជិតឈប់
បញ្ចាំង នឹងទទួលបានការបញ្ចុះតំលៃ១ដុល្លា។ មានសុពលភាពចាប់ពីខែកក្កដាតទៅ។

ដោយ៖ មិនា

Tags: