CamNews

តារា 

ពេជ្រ សោភា លួចភ្ជាប់ពាក្យស្ងាត់ តែព្យាយាម​លាក់បាំងការពិត

ភ្នំពេញ៖ ពាក្យចាស់តែងពោលថា "ដំរីស្លាប់មិនអាចយកចង្អែរ មកបាំងជិតនោះទេ" ជាក់ស្ដែងសម្រាប់តារាចម្រៀងខ្លាចស្រមោលខ្លួនឯង នាង ពេជ្រ សោភា តែងតែព្យាយាមលាក់បាំងការពិត ពីជីវិតឯងជនរបស់ខ្លួនខណៈដែលនាងក្លាយជា តារាល្បីឈ្មោះ មកដល់សព្វថ្ងៃនេះ ដោយសារតែមហាជនជាអ្នកគាំទ្រ ប៉ុន្តែនាងហាក់មិនចង់ឲ្យមហាជន ដឹងឮពីរឿងក្នុងជីវិតនាងឡើយ។

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់តារាចម្រៀងស្រីដ៏ល្បីល្បាញ ប្រចាំផលិតកម្ម ហង្សមាស នាង ពេជ្រ សោភា គេនៅចាំបានថា កាលពីអំឡុងមុនពេលបុណ្យចូលឆ្នាំខ្មែរ នាងបានច្រានចោលរឿង ភ្ជាប់ពាក្យ ជាមួយអណិកជនខ្មែរ រស់នៅអាមេរិក ។ ពេជ្រ សោភា បានបដិសេធ យ៉ាងដាច់អហង្កាថា នាងពុំបានភ្ជាប់ពាក្យ ភ្ជាប់ស្នេហ៍អ្វីទេ ហើយថែមទាំងបានបោះពាក្យសម្ដីឲ្យ អ្នកដែលពូកែនិយាយរឿងនាង ថា "កុំពូកែនិយាយរឿងគេពេក គិតតែរឿងខ្លួនឯងទៅ យកពេលទំនេរ ធ្វើរឿងល្អខ្លះផង "។

នាង ពេជ្រ សោភា បានបន្ថែមដោយសម្ដីហាក់ខឹងសម្បារ ពេលសួរនាំរឿងភ្ជាប់ពាក្យថា "ខ្ញុំពិតជាខ្វល់ណាស់ថា អ្នកណាជាអ្នក ដែលមានពេលទំនេរ ចាំនិយាយរឿងមិនពិតបែបនេះ។ ម្យ៉ាងទៀត បើសិនជាខ្ញុំ មានពិធីភ្ជាប់ពាក្យមែន ខ្ញុំក៏មិនធ្វើថ្ងៃ១៣នេះទេ ព្រោះគេនាំគ្នាទៅ ដើរលេងចូលឆ្នាំខ្មែរអស់ហើយ។ ឆ្លៀតពេលនេះខ្ញុំ ក៏ចង់បញ្ជាក់ថាខ្ញុំ នៅមិនទាន់មានពេល ទៅគិតរឿងស្នេហា ឬក៏មានម្ចាស់ស្នេហ៍អីទេ ព្រោះថាពេលនេះ ខ្ញុំកំពុងតែរវល់ ជាមួយការងារសិល្បៈ និងមើលថែគ្រួសារ "។

ជាមួយនឹងសម្ដី បដិសេធមិនទទួលស្គាល់ការពិត ពេជ្រ សោភា ក៏បានព្រលយសារធ្ងន់ៗទៀតថា នាងពិតជាមានអារម្មណ៍ហត់នឿយ នៅពេលចេញមុខ បកស្រាយលើរឿងមិនពិត។ នាងសង្ឃឹមថា អ្នកដែលយករឿង នាងទៅនិយាយនោះ គួរតែកែទម្លាប់ ទៅនិយាយ តែរឿងពិតវាល្អជាង បើសិនជាល្អ កុំចេះដឹងរឿងគេ តែម្តងទៅក៏បានដែរ រឿងរបស់នាង គឺនាងចេះលៃលកហើយ ។

ជាការពិតអ្វីៗត្រូវបានលាតត្រដាង ពោលគឺគ្មានក្រដាសណា អាចខ្ចប់ភ្លើងជិតឡើយ រូបភាពភ្ញាក់ផ្អើលបង្ហាញពីកម្មវិធីភ្ជាប់ពាក្យ ភ្ជាប់សម្ដីមួយ បានបង្ហោះពាសពេញបណ្ដាញ អ៊ីនធើណែត រួមមាន Instagram Facebook បានបង្ហាញពីកម្មវីធីភ្ជាប់ពាក្យ យ៉ាងប្រាកដ និងដំណើរកំសាន្ត ដ៏ផ្អេមល្ហែម និងគូដណ្ដឹងស្របច្បាប់ នៅតាមបណ្ដាឆ្នេរសមុទ្រខ្មែរ ដ៏ស្រស់ស្អាត ដែលមើលទៅស្និទ្ធស្នាល តែមានលក្ខណៈថ្លៃថ្នូរ មិនមែនបែកធ្លាយរូបត្រេកត្រអាល ក្នុងន័យផ្សេងនោះទេ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត តារាចម្រៀងស្រី ពេជ្រ សោភា ហាក់ព្រួយបារម្ភ ចំពោះព័ត័មាន នៃការភ្ជាប់ពាក្យរបស់នាង ព្រោះកាលពីពេលភ្ជាប់ពាក្យ ជាមួយ លោក ប៊ុន ចន រួចមក ពេជ្រ សោភា ក៏ចាប់ផ្ដើមធ្លាក់កូដ ហៅមិនឮ ពោលគឺប្រជាប្រិយភាពកាន់តែចុះ ដោយមិនបាច់ច្រាន និងហាក់វាបានក្លាយជាមេរៀន មួយសម្រាប់នាង នៅពេលមាន អ្នកស្រឡាញ់ក្រោយៗ។

តាមរយៈរូបថតខាងលើនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ពេជ្រ សោភា ភ្ជាប់ពាក្យរួចរាល់ហើយ តែនាងព្យាយាមលាក់បាំង ពីក្រសែភ្នែករបស់មហាជន ខណៈគូដណ្ដឹងរបស់នាង ជាអាណិកជនខ្មែរ នៅអាមេរិក វ័យចាស់ជាងនាង ។ មហាជនដែលបានដឹងរឿងនេះ ជាពិសេសអ្នកស្និទ្ធស្នាល ជាមួយ ពេជ្រ សោភា បានលើកឡើងថា នាងមិនគួរណា ជាតារាចម្រៀងល្បី ខ្លាចការពិតនោះទេ ព្រោះយូរ ឬឆាប់គង់តែមានអ្នកដឹងរឿងនេះដដែល ហើយមិនគួរណា បោះពាក្យបោះសម្ដីថ្លោស ដាក់មហាជនជាអ្នកគាំទ្រដែរ ព្រោះពាក្យទាំងនេះ ហាក់មិនសមឈ្មោះ ជាតារាល្បីនោះឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news