CamNews

តារា 

ជាការពិតទេ ដែលនាង Ploy និង Mario ជាសង្សារនឹងគ្នា?

តារាថៃ ៖ ក្រុមអ្នកគាំទ្រមួយចំនួនប្រហែលជាមានចិត្តងើយឆ្ងល់ណាស់ហើយថា ហេតុអ្វីបានជានាង ploy chermarn និងបុរសសង្ហាលំដាប់ជួរមុខរបស់ប្រទេសថៃ គឺលោក Mario Maurer ហាក់ស្និទ្ធិស្នាលជាមួយនិងគ្នាយ៉ាងនេះ​ ។ 

ការពិតទៅនាង​ ploy chermarn និង Mario Maurer បានស្រលាញ់គ្នាក្នុងនាមជាសង្សារ នៅក្នុងរឿងមួយដែលមានចំណងជើងថា "Madam oun" ដែលដំបូងឡើយអ្នកទាំង ២ គ្រាន់តែជាគ្រូនិងសិស្សតែប៉ុណ្ណោះ ព្រោះនាង ploy chermarn ក៏មានសង្សាររួចទៅហើយដែរ ប៉ុន្តែក្រោយពីបាននៅក្បែរគ្នា​ និងរស់នៅក្រោមដំបូងផ្ទះតែមួយយូរៗទៅ អ្នកទាំង ២ ក៏ចាប់ផ្តើមបង្កើតចំណងស្នេហារវាងគ្នា​និងគ្នា រហូតក្លាយជាសង្សារទៅ ដោយគ្រាន់តែនាង ploy chermarn មានវ័យច្រើនជាង Mario តែប៉ុណ្ណោះ ប៉ុន្តែស្នេហ៍ពិតគេមិនគិតពីអាយុឡើយ ។ 

ម្យ៉ាងវិញទៀត មូលហេតុដែលអ្នកទាំង ២ បានថតរូបស្និទ្ធស្នាលគ្នាបែបនេះ ដោយសារតែជាតារារួមអាជីព និងធ្លាប់ថតរឿងជាមួយគ្នាបែបផ្អែមល្អែមផងដែរ ។

គួរបញ្ជាក់ឲ្យដឹងថា​ នាង ploy chermarn មានវ័យ ៣៤ ឆ្នាំ រីឯលោក Mario ទើបតែ ២៧ ឆ្នាំប៉ុណ្ណោះ ។ តោះទៅទស្សនាឈុតឆាកផ្អែមល្អែមរបស់នាង ploy chermarn និងបុរសសង្ហា Mario ជាមួយនិង Camnews​ ទាំងអស់គ្នា​ ៕











ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mario Maurer ​ ploy chermarn