CamNews

តារា 

តារា​​ចម្រៀង នាង Qu Wanting រន្ធត់​ចិត្ត ខណៈ​ម្តាយ​ប្រឈម​នឹង​ការ​កាត់​ទោស ប្រហារ​ជីវិត​​រឿង​ពុក​រលួយ

(ចិន)៖ ម្តាយតារាចម្រៀង​ដ៏មានប្រជាប្រិយភាពម្នាក់ គឺនាង Qu Wanting កំពុងប្រឈមនឹងការកាត់ទោស ប្រហារជីវិត បន្ទាប់ពីអ្នកស្រី Zhang Mingjie ជាប់ពាក់ព័ន្ធនឹងរឿងពុករលួយ ស៊ីដាច់លុយរាប់រយលានដុល្លារ ពីក្រុមហ៊ុនអចលនទ្រព្យមួយ ពេលធ្វើជាអភិបាលរងស្រុក នៅ Harbin ។

អ្នកស្រី Zhang ត្រូវបានគេចោទថា លួចបន្លំប្រាក់ក្រុមហ៊ុន​ចំនួន ៣៥០ លាន​យន់ ​ប្រហែលនឹង ៧១,០០៦,១៤១ ដុល្លារ កំឡុងពេលខ្លួនមានអំណាច ជាអភិបាលរងស្រុក ប៉ុន្តែម្តាយ​តារាចម្រៀង ស្រី Qu Wanting បដិសេធរាល់ការចោទប្រកាន់ ដរាបណាតុលាការមិនទាន់រកឃើញ ពិរុទ្ធភាពនៅឡើយ។

Qu Wanting ធ្លាប់បង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា នាង​ស្រលាញ់ម្តាយណាស់ ហើយពិតជាខូចចិត្តខ្លាំងដែរ ពេលនេះនាងមានអារម្មណ៍ស្ត្រេស ចង់តែស្រែកយំសឹងរាល់ថ្ងៃទៅហើយ ព្រោះតែបារម្ភពីម្តាយដែលប្រឈម នឹងការកាត់ទោសប្រហារជីវិត ប្រសិនបើពិតដូចការចោទប្រកាន់ មែននោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Qu Wanting