CamNews

កំសាន្ត 

ព្រាប សុវត្ថិ និងភរិយា នៅតែស្វីត មិនចាញ់ក្មេងៗទេ

ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ នៅតែទទួលបានការគាំទ្រ ថែមទាំងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ  ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ជាមួយបទចម្រៀងពីរោះៗ និងល្បីៗរបស់លោក។



ដោយឡែក បើក្រឡេកមកមើលជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ កាលពីថ្មីៗនេះ ភរិយារបស់លោកបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង ក្រោយឃើញអ្នកនាងបានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយស្វាមី យ៉ាងផ្អែមល្ហែម ថែមទាំងបាននិយាយថា​៖ 



“ម្នាក់នេះហើយ ដែលធ្វើឲ្យខ្ញុំមានក្តីសុខពេញមួយជីវិត”

ក្រោយបានឃើញរូបភាពទាំងនេះហើយ ត្រូវបានអ្នកគាំទ្រនាំគ្នាចែករំលែកតៗគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គម។ មិនត្រឹមតែប៉ុណ្ណោះ​ ទាំងនេះបានបង្ហាញឲ្យឃើញថា បើទោះបីជាលោក ព្រាប សុវត្តិ មមាញឹកជាមួយការងារសិល្បៈយ៉ាងណាក្តី ក៏លោកនៅតែផ្តល់សុភមង្គលដល់ក្រុមគ្រួសាររបស់លោកផងដែរ៕