CamNews

ភាពយន្ត 

ការគាំទ្ររបស់ហ្វេន រឿងនិនចារអណ្តើត ធ្វើឲ្យកក្រើករោងភាពយន្ត (Trailer Inside)

បន្ទាប់ពីកម្មវិធី​ Ninja Skateboarding ដែលបានធ្វើឡើងនៅថ្ងៃទី២២ ឧសភាកន្លងទៅនេះ បានធ្វើឲ្យហ្វេនមួយចំនួនកាន់តែមានអារម្មណ៍ជ្រួលជ្រើមជាមួយនឹងខ្សែភាពយន្ត និនចារអណ្តើតពីស្រមោលទៅវីរៈបុរស នេះកាន់តែខ្លាំងជាងមុនទៅទៀត​។  ជឿជាក់ថានៅពេលដែលលឺចំណងជើងរឿងនេះហើយមានហ្វេនមួយចំនួននឹងនឹកឃើញដល់រឿងគំនូរជីវចលដែលតែងតែមើលកាលពីនៅក្មេងរហូតដល់ពេលខ្លះភ្លេចញុំាបាយទៀតផង។

លើសពីនេះទៅទៀតរឿង​ និនចារអណ្តើតពីស្រមោលទៅវីរៈបុរស រកប្រាក់ចំណូលបានយ៉ាងច្រើននិងមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករនៅថ្ងៃចាក់បញ្ចាំងដំបូងរបស់ខ្លួននេះបង្ហាញឲ្យឃើញពីការជោគជ័យរបស់រឿងមួយទៀតនៃផលិតកម្ម Paramount ។​



រឿង និនចារអណ្តើត កាលពីភាគ១ពោរពេញទៅដោយឈុតឆាកវាយប្រហារ ចំណែកឯភាគទី២នេះក៏មិនខុសពីភាគមុនប៉ុន្មានដែរ អ្វីដែលអស្ចារ្យជាងមុនទៅទៀតនោះគឺសើចមិនឈប់តែម្តងពីមួយឈុតទៅមួយឈុតពោរពេញទៅដោយភាពកំប្លែងដែលធ្វើឲ្យទស្សនិកជនសើចឡើងចុកពោះតាំងពីដើមរហូតដល់ចប់ រួមទាំងមានការចលរួមសំដែងពីសំណាក់តារាហូលីវូដដ៏ល្បីថែមទៀតផង។



កុំភ្លេចមកទស្សនារឿង និនចារអណ្តើតពីស្រមោលទៅវីរៈបុរស រឺ Teenage Mutant Ninja Turtles: Out of the Shadows ទាំងអស់គ្នារឿង​ មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ចុចទីនេះដើម្បីទស្សនា trailer



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់ អាទិត្យ។

ប្រភព ៖ Westec Media Limited 


Tags: Westec Movie Eddie The Eagle TEENAGE MUTANT NINJA TURTLES