CamNews

កីឡាអន្តរជាតិ 

អវត្ដមានអ្នកទាំងបី Real Madrid នឹងប្រែប្រួលស្ថានការណ៍

ព័ត៌មានកីឡា៖ ក្លឹប Real Madrid ត្រូវបានប្រែប្រួលស្ថានភាព ភ្លាមៗក្រោយពីអវត្ដមាន ខ្សែប្រយុទ្ធដ៏ឆ្នើម​របស់ក្លឹប គឺ Cristaino Ronaldo និង អមពីរនាក់ផ្សេងទៀត គឺ Karim Benzema និង Gareth Bale ក្នុងព្រឹត្ដិការណ៍ ពានរង្វាន់ ប្រចាំឆ្នាំ Audi Cup ប៉ះជាមួយ ជើងខ្លាំង អាល្លឺម៉ង់គឺ ក្លឹប Bayern Munich ។ 

ក្លឹប Real Madrid ត្រូវបាន Bayern Munich ផ្ដួលត្រឹមវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ពិន្ទុ ១-០ ដោយអវត្ដមាន កីឡាករ ដល់ទៅ ៣រូបសំខាន់ៗ គឺ Cristaino Ronaldo, Karim Benzema និង Gareth Bale ដែលជាហេតុ​ធ្វើ​ឲ្យគេវាយតម្លៃបានថា Real Madrid នឹងប្រែប្រួសស្ថានការណ៍ក្រោយពីអវត្ដមាន ខ្សែប្រយុទ្ធទាំងបី។ 

មិនត្រឹមតែ Real Madrid នោះទេ បើសូម្បីតែក្លឹប Barcelona ក៏ដូច្នោះផងដែរ ពេលអវត្ដមាន ខ្សែប្រយុទ្ធពីររូបរបស់ក្លឹប គឺ Messi នឹង Neymar ក្នុងព្រឹត្ដិការណ៍ Internatonal Champions Cup 2015 ធ្វើនៅ អាមេរិក ដែលចាញ់ស្ទើរតែរាប់ប្រកួត ។ 

គូសបញ្ជាក់ផងដែរថា ព្រឹត្ដិការណ៍ Audi Cup 2015 រវាង Real Madrid ប៉ះជាមួយ Bayern Munich ដែលលទ្ធផល Real Madrid បរាជ័យនោះ គឺ ខ្សែប្រយុទ្ធទាំងបីរបស់ក្លឹប ក៏ទទួលរងការរិះគន់ មិនអន់នោះទេ ខណៈដែល លែងដៃឲ្យក្លឹប ទៅប្រកួតដោយគ្មានគោលជំហររឹងមាំសូម្បីតែម្នាក់សោះ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailymail


Tags: Sport News Real Madrid Cristiano Ronaldo