CamNews

តារា 

Selena Gomez រត់ទៅរក Taylor Swift ខណៈដែល JB កំពុងតាមញ៉ែនាង សារជាថ្មី

Justin Bieber ហាក់ដូចជាកំពុងតែតាមយកចិត្តអតីតមិត្តស្រីរបស់ខ្លួនគឺ Selena Gomez សារជាថ្មី
ក្រោយពេលដែលលេចធ្លាយព័ត៌មានបែកគ្នា។ គេឃើញ Justin បានទៅផ្ទះរបស់នាង ដោយបាន
ចតរថយន្តថ្មីរបស់គេនៅមុខអាគារ Appartment តែបើតាមដឹងគឺគេមិនបានចួលទៅរកនាងនោះទេ
ព្រោះតែតារាស្រី មិនព្រមបើទ្វារអោយចូល។

រថយន្តរបស់ JB ចាកចេញពី Appartment របស់ Selena ទាំងព្រឹលឹម

ព្រឹកឡើងគេឃើញរថយន្ត Ferrari របស់ JB បានចាកចេញពីព្រឹកព្រលឹម។ ហើយជាមួយគ្នានេះគេ
ក៏សង្កេតឃើញនាង Selena និង Taylor Swift បានបណ្ដើរគ្នាទៅចូលរួមក្នុងកម្មវិធីមួយ ហើយមើល
ទៅហាក់ដូចជា អ្នកខូចចិត្តទាំង ២ ហាក់ដូចជាសប្បាយចិត្តជាងមុនច្រើនខណៈដែល Selena ទើប
នឹងបែកគ្នាពី JB ហើយ Taylor ទើបនឹងបែកគ្នាពី Conor Kennedy។

អ្នកខ្លះគេគិតថា Selena កំពុងតែស្វែងរកដំណោះស្រាយផ្លូវចិត្ត និងសុំយោបលស្នេហាពីតារាជើង
ចាស់ ដែលទុកនាងដូចជាបងស្រីខណៈដែលកំពុងតែមានបញ្ហាបែកគ្នាជាមួយនឹងតារា Baby វ័យ
១៨ ឆ្នាំ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Kenh14 


Tags: justin bieber selena gomez taylor swift