CamNews

តារា 

YG Entertainment រកប្រាក់ចំណេញបាន ១៤ លានដុល្លាក្នុងឆ្នាំ ២០១២

YG Entertainment នឹងធ្វើការប្រគុំតន្រ្តីគំរប់ខួប ១៥ ឆ្នាំរបស់ខ្លួនក្នុងពេលឆាប់នេះ។ ហើយក្នុងនោះ
ផងដែរក៏ត្រូវបានគេដឹងថាក្នុងឆ្នាំ ២០១២ នេះ YG Entertainment រកប្រាក់ចំណេញបានរហូតដល់
ទៅជាង ១៤ លានដុល្លាអាមេរិក។

YG Entertainment ត្រូវបានគេស្គាល់ថាជាផ្ទះរបស់តារាចម្រៀងល្បីៗជាច្រើនដូចជា Se7en, Big
Bang, GD, 2NE1 និងស្ដេចចម្រៀង Kpop Psy ជាដើម។ តាមរយៈតារាទាំងប៉ុន្មានក្រុមដែលបាន
បង្ហាញឈ្មោះខាងលើនេះត្រូវបានគេបង្ហើបអោយដឹងថាបានរកប្រាក់ចំណេញចូលដល់ផលិតកម្ម
ចំនួនជាង ១២ លានដុល្លាអាមេរិក ខណៈដែលប្រាក់ចំណេញដែលបានមកពី Epik High និង Lee
Hi មិនទាន់ត្រូវបានគេបូកបញ្ចូល។

តែបើតាមប៉ាន់ស្មានទាំងការបូកប្រាក់ចំណេញសរុបតូចណាស់ក៏ផលិតកម្មមួយនេះអាចរកប្រាក់
ចំណេញបានជាង ១៤ លានដុល្លាអាមេរិកដែរក្នុងឆ្នាំ ២០១២ នេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 


Tags: yg entertainment g-dragon big bang kpop