CamNews

តារា 

ពេជ្រ សោភា នឹកដល់ កវី ជុំ ប៊ុនធឿន ក្នុងថ្ងៃ best of the best ខណៈជើងនៅតែហើម

ភ្នំពេញ៖ នៅល្ងាចនេះ ការប្រគំតន្រ្តី best of the best 2013 របស់ផលិតកម្ម ហង្សមាស នៅផ្តើម
ប្រគំនៅម៉ោង៦ល្ងាច។ ដោយឡែកតារាចម្រៀង ស្រីចាស់វស្សា ជាងគេនៅ ហង្សមាស ពេជ្រ
សោភា បានរំឭក អនុស្សាវរីយ៍ ជាមួយកវី ជុំ ប៊ុនធឿន ដែលជាបងថ្លៃរបស់នាង ខណ:ដែលអ្នក
គាំទ្រកំពុងភ័យបុកពោះ ខ្លាចនាងមិនអាចរាំបាន ដោយពួកអ្នកគាំទ្រ បានសរសេរ នៅលើ
Facebook សុំឲ្យនាងអាចសម្ដែង បានល្អនៅថ្ងៃពិសេសនេះ។

តារាចម្រៀង ពេជ្រ សោភា បានសរសេររៀបរាប់ ពីអារម្មណ៍ នឹកដល់កវី ជុំ ប៊ុនធឿន ដែលតែងតែ
ផ្ដល់ជាកម្លាំងចិត្ត ដល់នាងរហូតមក ហើយនាង នឹងព្យាយាមធ្វើឲ្យបានល្អ ។ ក្នុងអត្ថន័យដែលនាង
សរសេពេលនេះ ហាក់បង្កប់អត្ថន័យ ព្រួយចិត្ត ដោយសារតែនាង កំពុងតែមានបញ្ហា ជាមួយជើង
ដែលឈឺពិបាក ក្នុងការសម្ដែង។

អ្នកគាំទ្ររបស់នាង ជាច្រើន ក៏កំពុងសម្ដែងនូវ អារម្មណ៍ភ័យព្រួយ ដោយពួកគេគាំទ្រ នាងជាខ្លាំង
ហើយគេមិនចង់ឃើញ តារាដែលពួកគេ ស្រលាញ់ បាក់ទឹកចិត្តបែបនេះទេ។ ដោយសារពេលនេះ
ជើង របស់នាងនៅតែហើម ដដែលតែពួកគេបាន ផ្ដល់កម្លាំងចិត្តដល់នាង ហើយប្រាប់នាងឲ្យ ខំ
ប្រឹងប្រែង ទោះមើលទៅដូចជា ពិបាកណាស់ ព្រោះពាក្យលើក ទឹកចិត្តទាំងនោះ មិនអាចឲ្យជើង
ពេជ្រ សោភា បាត់ហើមបានទេ ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sophea entertainment star