CamNews

តារា 

តា​រា​ខ្មែរ​​ ចន អេ​ឡិច​ហ្សូ​រ៉ា បង្ហាញ​វត្ត​មាន​ចូល​រួម​គោ​​រពវិញ្ញាណ​​ក្ខន្ធ​​ព្រះ​ម​ហា​ក្សត្រ

(ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហា សម្បូរសាច់ដុំ​លោក ចន អេឡិចហ្សូរ៉ា កាលពីថ្ងៃទី២៦ ខែតុ​លា ឆ្នាំ២០១៦ម្សិលមិញ បានបង្ហោះរូបថតចំនួន៣សន្លឹក ភ្ជាប់ជាមួយ​ទិដ្ឋភាពនៃការចូលរួម​គោ​រព​​ ព្រះវិញ្ញាណក្ខន្ធស្តេចថៃ ព្រះចៅ ភូមិ​ប៊ុល​ អា​ប់ឌុ​ល​យ៉ា​ដេ​ត​ ពីទឹកដីប្រទេសថៃ ព្រមជាមួយការបង្ហាញ​នូវ​ទឹកចិត្ដ សោកស្ដាយ ជាមួយ​ប្រជាពលរដ្ឋ​ថៃ​ ដែល​បាន​បាត់បង់​ព្រះមហាក្សត្រ ដ៏មានឥទ្ធិព​ល​​រូបនេះ​។​

ភ្ជាប់ជាមួយរូបភាព បង្ហាញឲ្យឃើញពីការចូលរួម គោរពព្រះវិញ្ញាណក្ខន្ធស្តេចថៃ ភូមិ​ប៊ុល​ អា​ប់ឌុ​ល​យ៉ា​ដេ​ត នេះដែរ តារាសម្តែងតួឯកប្រុស ក្នុង​ភាពយន្តរឿង «ទេសចរណ៍​ឋាននរក» លោក ចន អេឡិចហ្សូរ៉ា ក៏បានសរសេរថា «ករុណាខ្ញុំសូមចូលរួម រំលែកមហាទុក្ខ​របស់បងប្អូនជនជាតិថៃ ទូ​ទាំងប្រទេស នៃការចូលព្រះទិវង្គត ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ​ភូមិប៊ុល​ អាប់ឌុលយ៉ាដេត!»។

បន្ថែមពីលើនេះ តារាសម្តែង​​លោក ចន អេឡិចហ្សូរ៉ា បានថ្លែងប្រាប់ឲ្យដឹង​ តាមរ​យៈ​សា​​អេឡិចត្រូនិច ពីប្រទេសថៃថា «គាប់ជូនកាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ លោកបាន​ធ្វើ​ដំណើរទៅប្រទេសថៃ ដើម្បីនាំឪពុកទៅពិត្យសុខភាព នៅទីនោះ ហើយក៏ឆ្លាតឱកាសទំនេរនាំ​មិត្តភក្តិ ទៅចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ ​ភូមិប៊ុល​ អាប់ឌុលយ៉ាដេតតែម្តង​ ក្នុងនាមជាប្រជាជន រស់នៅភូមិផងរបងជាមួយគ្នា!»។

តារាប្រុសលោក ចន អេឡិចហ្សូរ៉ា បានបន្តថា មិនថា ព្រះមហាក្សត្រយើង ឬព្រះមហាក្ស​ត្រគេ​ទេ​ គឺយើងមានក្ដីស្រឡាញ់ និងសោកស្តាយដូចគ្នា នៅពេលដែលបាត់បង់ទៅ បែបនេះនោះ។ ដូ​ច្នេះក្នុងនាមជា ប្រជាពលរដ្ឋក្បែរខាងគ្នានោះ គឺយើងត្រូវតែចូលរួមរំលែកទុក្ខ គ្នាទៅវិញទៅមក វាជារឿងត្រឹមត្រូវ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chorn alexora