CamNews

ភាពយន្ត 

Miss Peregrine's Home for Peculiar Children ភូមិគ្រឹះចម្លែក នៃក្មេងៗច្រើននាក់ ចាប់បញ្ជាំងហើយ 4DX

ភាពយន្ត ៖ នៅចាំដល់អង្កាល់ទៀត Miss Peregrine Home For Peculiar children ដែលជាខ្សែភាព យន្តល្អឯកពីផលិតកម្ម 20th Century Fox ប្រចាំខែកញ្ញានោះ ចាប់បញ្ជាំងហើយ ពីថ្ងៃទី ២៩ កញ្ញា នេះតទៅគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ ខណៈជាបេក្ខភាពខ្សែភាពយន្តល្អមើល រូប ភាពត្រជាក់ភ្នែកបែប 3D និង 4DX នៅរោងភាពយន្តទំនើប Major Cineplex by Cellcard ជាន់ទី ២ ផ្សារទំនើប Aeon Mall ។ 


គួរបញ្ជាក់ថា Miss Peregrine Home For Peculiar children ចាប់ផ្តើមថតកាលពីដើមខែ​ កុម្ភៈ ឆ្នាំ ២០១៥ នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក៏ដូចជា នៅតំបន់ឈូងសមុទ្រ Tampa Bay រដ្ឋ Florida សហរដ្ឋអាមេរិក ។ ខ្សែភាពយន្តបែបដំណើរផ្សងព្រេងមួយនេះ បានចាប់បញ្ជាំង នៅរដ្ឋ Texas កាលពីថ្ងៃទី ២៥ កញ្ញា ២០១៥ ខណៈនឹងបញ្ជាងស្អែកនេះជាផ្លូវការ នៅទូទាំងសហរដ្ឋ អាមេរិក ក្នុងនោះ នៅព្រះរាជាណាចក្រកម្ពុជាយើង Miss Peregrine Home For Peculiar children ចាប់បញ្ចាំងចាប់ពីថ្ងៃនេះ តទៅហើយ ។  

 

ជាដំណើររឿងផ្សេងព្រេង ដែលរៀបរាប់ពីក្រុមក្មេងៗមានសមត្ថភាពចម្លែករៀងៗខ្លួន​ ដែលស្ថិតនៅ ក្រោមការមើលថៃទាំពីសំណាក់ Miss Peregrine នៅឯភូមិគ្រឹះ Home For Peculiar children ។ Jacob ដែលជាក្មេងប្រុសវ័យជំទង់មួយរូប នៅពេលដែលកត់សម្គាល់បាន​ ពីអាថ៍កំបាំងនៃការបង្វិល វដ្តនៃពេលវេលានោះ ពេលនោះហើយគេបានរកឃើញ Miss Peregrine's Home for Peculiar Children ។ ពេលវេលាតែមួយ កន្លែងតែមួយ បានកើតឡើងព្រមគ្នា រវាង ភាពអាថ៍កំបាំង និងគ្រោះ ថ្នាក់ នៅឯភូមិគ្រឹះ Miss Peregrine's Home for Peculiar Children ខណៈពេលដែល Jacob កំពុង តែចម្លែកចិត្តនៅពេលដែលបានដឹងបានឮ ពីភាពចម្លែករៀងៗខ្លួន របស់ក្មេងៗទាំងនោះ ។ ជ្រាប កាន់តែច្បាស់ថាតើ ក្មេងៗមានភាពចម្លែករៀងៗខ្លួនយ៉ាងណានោះ តោះទៅដានទស្សនាទាំងអស់ គ្នា កុំឲ្យខកខានឲ្យសោះណា ៖ 

ជាពិសេសសូមអរគុណទៅដល់មា្ចស់ឧបត្ថម្ភកម្មវិធីទាំងមូលដូចជា ភេសជ្ជៈពី Coca Cola, នឹងនំ Doughnut ពី Krispy Kreme ជានំដូណាត់ពីប្រទេសអាមេរិកដ៏ល្បីល្បាញតាំងពីឆ្នាំ១៩៣៧ ហើយបច្ចុប្បន្នមាន២ សាខា គឺសាខាបឹងកេងកង នឹង សាខា ផ្សារ Aeon ជាន់ផ្ទាល់ដី ដែលបានញុំាងអោយកម្មវិធីមានភាពសប្បាយរីករាយជាមួយអាហារសំរន់ បូករួមការសំដែងផងដែរ។









ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។


Tags: Westec Movie Miss Peregrine Home For Peculiar Children