CamNews

កំសាន្ត 

ស្អាតប្លែកណាស់ ពេល រ៉ាប៊ី លេងខ្លួនក្នុងឈុតបុរាណប្រពៃណីខ្មែរបែបនេះ!!

ភ្នំពេញ៖ តារាចម្រៀងស្រីនិយមលេងខ្លួនបែបស៊ិចស៊ី កញ្ញារ៉ាប៊ី បច្ចុប្បន្ននាងកំពុងតែមានសន្ទុះកាន់តែខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ ស្របពេលដែលបទថ្មីៗជាច្រើនរបស់នាង សុទ្ធតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន គួរឲ្យកោតសរសើរ។



បើនិយាយពីការតែងខ្លួនរបស់នាងវិញ គេឃើញថា តារាស្រីរូបនេះនិយមតែងខ្លួន បែបស៊ិចស៊ី សម្លៀកបំពាក់បែបស៊ីវិល័យប្លែកៗជានិច្ច គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយឡែក តារាស្រីរូបនេះបានតុបតែងខ្លួនយ៉ាងស្រស់សោភា សមសួនជានារីខ្មែរ នៅក្នុងសម្លៀកបំពាក់បែបប្រពៃណី ដែលកម្រនឹងបានឃើញ ។



ពិសេសជាងនេះទៀត គេឃើញថា ពេលនាងគ្រងនូវឈុតប្រពៃណីបែបនេះ ធ្វើឱ្យរូបសម្រស់របស់នាងពិតជាស្អាតប្លែកមែនទែន ដែលធ្វើឲ្យអ្នកគាំទ្រសរសើរដល់នាងគ្រប់ៗគ្នា ៕









 

អត្ថបទ៖ ចំរើន