កូរ៉េ៖ ខណៈប្រិយមិត្តជាច្រើន កំពុងស្រពិចស្រពិល ពីទំនាក់ទំនងស្នេហា រវាងតារាចម្រៀង ដ៏ល្បីល្បាញ Taeyang សមាជិកក្រុមសម្រៀង Big Bang និងស្រីស្រស់ Min Hyo Rin នោះ ផលិតកម្មកម្សាន្ត YG បានចេញមុខមក បកស្រាយថា ពិតជាមានទំនាក់ទំនងស្នេហា ពិតប្រាកដមែន ដែលជាដំណឹងមួយនេះ ធ្វើឲ្យប្រិយមិត្តរបស់តារា ទាំងពីរ ហាក់ដូចជាអស់ចម្ងល់។
ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៥នេះថា ផលិតកម្មកម្សាន្ត YG Entertainment បានប្រកាសថា Taeyang និង Min Hyo Rin ពិតជាមានទំនាក់ទំនងស្នេហាពិតប្រាកដមែន ដែលជាដំណឹងមួយដែលធ្វើឲ្យប្រិយមិត្ត របស់តារាទាំងពីរហាក់ដូចជាអស់ចម្ងល់ និងនាំគ្នាអបអរសាទរ ។
អ្នកតំណាង របស់ YG បាននិយាយថា « ពេលនេះ Taeyang កំពុងមមាញឹក ក្នុងការថតឲ្យ ទូរទស្សន៍ KBS ហើយទូរស័ព្ទគេបិទរហូត ដូចច្នេះយើងមិនដឹង ពីរឿងផ្ទាល់ខ្លួនរបស់គេទេ តែយ៉ាងណាអបអរសាទរ ដែល Taeyang មានស្នេហាលើកដំបូង » ។
ដោយឡែកអ្នកតំណាងរបស់ Min Hyo Rin ព្យាយាមគេចវេះ មិននិយាយរឿងនេះ ដោយគ្រាន់តែបង្ហើបថា « ពិបាកនិយាយណាស់ ព្រោះជារឿងផ្ទាល់ខ្លួន របស់បុគ្គល » ។
ប្រភពព័ត៌មានផ្សេងមួយទៀត ក៏បានឲ្យដឹងនៅថ្ងៃនេះ ដែរថា Taeyang និង Min Hyo Rin ស្រលាញ់គ្នា២ឆ្នាំ មកហើយ ។
តារាចម្រៀងដ៏ ល្បីល្បាញ Taeyang កើតនៅឆ្នាំ១៩៨៨ ក្មេងជាង Min Hyo Rin ដែលកើតនៅឆ្នាំ១៩៨៦ ហើយអ្នកទាំងពីរបានថតឈុតផ្អែលល្ហែម ជាមួយគ្នាក្នុងបទចម្រៀង1AM របស់ Taeyang កាលពីឆ្នាំ២០១៤ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល