CamNews

តារា 

លី អ៊ីវ៉ាធីណា ចង់ UnFriend មិត្តក្នុង Facebook ៤៦០០នាក់ចោល

ភ្នំពេញ៖ នេះមិនមែនជាលើកទី១ទេ សម្រាប់សិល្បករ ដែលប្រកាស ដោយបើកចំហក្តែងៗថា ចង់UnFriend មិត្តភក្តិ មួយចំនួនធំចេញ ពីបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់ពួកគេ ព្រោះថាមិត្តភក្តិមួយចំនួន ដែលធ្វើជាមិត្តរបស់ពួកគេមិនបានចុច Like ,Comment ឫ Share លើ Facebook របស់សិល្បករ ។

តួយ៉ាងដូចជាពេលថ្មីៗនេះ តារាចម្រៀង ប្រចាំផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា ក៏បានរំលេចសារមួយ ដោយសរសេរ ក្នុងន័យព្រមានទៅលើ មិត្តក្នុង Facebook មួយចំនួនរបស់នាងថា នាងចង់ទទួលមិត្តថ្មី ដោយត្រូវលុបមិត្តចាស់ៗមួយចំនួន ដែលមិនលេងជាមួយនាងផងដែរ ។

តារាចម្រៀងកូនកាត់ចិន កញ្ញា លី អ៊ីវ៉ាធីណា ថ្មីៗនេះបានបង្ហោះ នៅលើ Facebook ផ្ទាល់ខ្លួនរបស់នាង ដោយបានសរសេរជាភាសាខ្មែរថា « មិត្តក្នុង FB ខ្ញុំមាន៥ពាន់នាក់ អ្នកលេង មានតែ ៤០០នាក់ ចឹងនៅសល់ ៤៦០០នាក់ ដើម្បីទទួលមិត្តថ្មី ខ្ញុំត្រូវលុបចោល ៤៦០០នាក់ដែរ មិនលេងសោះ…» ។

ជាទូទៅសម្រាប់ Facebook របស់តារាល្បីឈ្មោះនីមួយៗ គឺមាន Friend មិនតិចជាង៥ពាន់ នាក់ទេ ព្រោះថាពួកគេជាតារាល្បី ដូច្នេះមានមនុស្ស មិនតិចទេ ដែលប្រាថ្នាចង់ធ្វើជា Friend តារាល្បី ហើយនៅក្នុងនោះ ដើម្បីតម្រូវចិត្តអ្នកគាំទ្រ តារាម្នាក់ៗបានខំប្រឹងបង្កើត Account Facebook របស់ខ្លួន ២-៣ក្នុងបំណងទទួលអ្នកគាំទ្រ ឲ្យបានកាន់តែច្រើន ។ ប៉ុន្តែអ្វីដែលធ្វើឲ្យតារាទាំងអស់នោះ មានការខកចិត្ត គឺអ្នកដែលបាន Add Friend ពួកគេ ហើយមិនអើពើលេង Comment , Like ឬ Share អ្វីដែលពួកគេបង្ហោះ ទើបធ្វើឲ្យតារា ទាំងអស់នោះ រំលេចសារបង្ហោះជាសាធារណៈថា ខ្លួនមានគម្រោងចង់លុប Friend ខ្លះ ដែលមិនដែរបានលេង និងបញ្ចេញសកម្មភាព គាំទ្រពួកគេនៅលើ Faebook ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh