CamNews

ទេសចរណ៍ 

ប្រែក្លាយពីក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសទៅជាកន្លែង កំសាន្ត


ក្រុមហ៊ុន Carl Von Gablenz បានធ្វើការសាងសង់ Colossal Airship Hangar ដែលជាក្រុមហ៊ុន ដឹកជញ្ជូនផ្លូវអាកាសធំជាងគេលើពិភពលោល ដែលអាចផ្ទុក បានរហូតដល់ 60 តោន និងមានទីតាំង នៅខាងត្បូងទីក្រុង បែកឡាំង ប្រទេសអាឡឺម៉ង់ ហើយមានផ្ទៃដីរហូតដល់ 75600 ម៉ែត្រការ៉េ។ ក្នុងឆ្នាំ 2002 ក្រុមហ៊ុននេះបានក្ស័យធន ហើយបានសំរេចលក់ទៅក្រុមហ៊ុន Tanjong របស់ប្រទេស ម៉ាឡេស៊ី ដែលមិនមានជាក្រុមហ៊ុន ដឹកជញ្ជូននោះទេ។ ក្រុមហ៊ុន Tanjong បានប្រែក្លាយដឹកជញ្ជូន Hangar ទៅជាមជ្ឈមណ្ឌលកំសាន្ត ដែលមានឈ្មោះថា Tropical Island Resort ដែលជាឋានសួគ៌សិប្បនិមិ្មត ជាមួយឆ្នេរខ្សាច់ព៌ណស 182 ម៉ែត្រ ដើមឈើ 50000ដើម ដែលមាន 600 ប្រភេទខុសគ្នា។ មិនតែប៉ុណ្ណោះ Tropical Island Resort ក៍មានបំពុងរំអិលដល់ទៅ 9 ជាន់សំរាប់អ្នកលេងកំសាន្តជិះ ហើយទំលាក់ខ្លួនចូលក្នុងអាងដែលមានទំហំ 2743 ម៉ែត្រការ៉េ។ មជ្ឈមណ្ឌលកំសាន្ត Tropical Island Resort បានក្លាយជាមជ្ឈមណ្ឌលកំសាន្តធំជាងគេងលើលោក។

Tags: