CamNews

តារា 

ជីជី បញ្ចេញ​កំ​ហឹង ការ​ពារ​ប្អូន​ប្រុស​របស់​ខ្លួន ក្រោយ​ពី​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍ យប់​មិញ

(ភ្នំពេញ)៖ បន្ទាប់ពីមានបណ្តាញសារព័ត៌មាន​ ក្នុងស្រុកមួយចំនួន បានសរសេ​រចុះផ្សាយជុំវិញហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង កាលពី​រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បង្កឡើងរវាងរថយន្ត២គ្រឿង ដែលរថយន្តមួយគ្រឿង ត្រូវបានគេស្គាល់ថា គឺជារថយន្តរបស់ប្អូន​ប្រុស របស់ពិធី​កា​រិនី កញ្ញា ជីជី ម៉ាកកាម៉ា​រី ហា​យ​ប្រ៊ី​ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-3335 បានប៉ះទង្គិចគ្នា ជាមួ​យរថ​យន្តកូរ៉េទឹកទំនិញមួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើលទាំងយប់ ហើយភ្លា​មៗនេះដែរ ពិធីការិ​នី​កញ្ញា ជីជី ក៏បានប្រតិកម្មចេញមុខ ការពារប្អូនប្រុសរបស់ខ្លួនថា ជាអ្នកត្រូវហើយកា​របើកបរនោះ​ ពេលបត់ចូលផ្ទះ គឺបានប្រើស៊ីញ៉ូច្បាស់ណាស់។


តារាស្រីកញ្ញា ជីជី បានសរសេរប្រតិកម្ម នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ទាំង​កំហឹ​ង​ថា «មិនយល់ ចង់យកអ្នកព័ត៌មាន ទៅស្បថហេតុអ្វី បានជាចុះថា គាត់មិនបើកស៊ីញ៉ូ? និយាយអ្វីដែលពិតផង កុំឲ្យតែឡានគេល្អជាង ថាគេហ្នឹងវាខុស គេអាក្រក់ ទារសំណង ចុះព័ត៌មាននេះ ដូចលំអៀងពេកហើយ សុំនិយាយអ្វីដែលពិត ហើយយុត្តិធម៌!»។

ពិធីការិនី និងជាតារាសម្តែង កញ្ញា ជីជី បាននិយាយហាក់ចង់ប្រកាសសង្គ្រាម ជាមួយ​អ្នកសារព័​ត៌មា​នទៀតថា «ខ្ញុំមិនកាន់ជើងអ្នកណា ខុស​ខ្ញុំថាខុស ​ត្រូវ​ខ្ញុំថា​ត្រូវ ព្រោះគាត់បានបើកស៊ីញ៉ូ មុ​ន​បត់ចូល ហើយឡានធំ ក៏គាត់ទទួលថា គាត់ខុស។ ប្រទេសមានច្បាប់ ទុកឲ្យខាងច្បាប់អ្នកដោះស្រា​យ សូមអ្នកដែលមិនដឹងរឿង កុំវិនិច្ឆ័យ ហើយប្រើពាក្យអសុរោះ តាមដែលសារព័ត៌មាន ចេះតែចុះសូមបើកបរ ដោយប្រុងប្រយ័ត្ន ជាពិសេសអ្នកបើកបរ ឲ្យគេមួយចំនួន ព្រោះខ្ញុំឃើញច្រើនមកហើយ ពួកគាត់មិនសូវជាគោរពប៉ុន្មានទេ !»

សូមបញ្ជាក់ថា បើតាមការចុះផ្សាយរបស់សារព័ត៌មាន ក្នុងស្រុក បាននិយាយថា ប្អូនប្រុស​ពិធី​កា​រិនី​ទូរទស្សន៍​ កញ្ញា​ជី​ជី​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​បើករថយន្ត​យ៉ាង​លឿន​បត់​ ចូល​ផ្ទះ ​ដោយមិនបានបើកស៊ីញ៉ូ ហើយត្រូវ​រថយន្ត​កូរ៉េ​ ដឹក​ទំនិញ​បើក​លឿន​ដូច​គ្នា ​ចាប់​ហ្វ្រាំង​មិន​ទាន់​ ក៏ជ្រុល​ទៅ​បុក​ពេញទំហឹង​ ចំ​ទ្វារ​មុខ​ចំហៀង​ខាងស្តាំ​ បណ្តាល​ឲ្យ​ខូចខាត​ទាំង​២​គ្រឿង។​ ហេ​តុកា​រណ៍​នេះ​ កើតឡើង​កាលពី​វេលា​ ម៉ោង​១និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២១ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​ ភ្នំពេញ​-​ហាណូយ មុខ​ច្រកចូល​បុរី​ពិភព​ថ្មី​ ផ្សារ​ដី​ហុយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ប្រភពដដែល បានបញ្ជាក់ថា ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​មាន​វត្តមាន​ កញ្ញា ជី​ជី ជា​បងស្រី និង​បងប្អូន​ចេញ​មុខ​មក​ដោះស្រាយ ​សុំ​ឲ្យ​ខាង​រថយន្ត​កូរ៉េ​ ចេញថ្លៃ​ជួសជុល​ទាំងស្រុង ពោល​គឺ​យក​រថយន្ត​ ទៅ​ជួសជុល​ឲ្យ​ដូច​ដើម តែ​ត្រូវ​ខាង​រថយន្ត​កូរ៉េ​​បដិសេធ ព្រោះ​គាត់​ជា​អ្នកបើកបរ ជា​កម្មករ​គេ​ដែរ គាត់​មាន​លទ្ធភាព​ឯណា​សង ហើយ​គាត់​ក៏​បាន​ទាក់ទង​ ទៅ​ក្រុមហ៊ុ​នហើយ តែ​តំណាង​ក្រុមហ៊ុន​​នៅ​ខេត្ត​ឆ្ងាយ​ពិបាក​ ក្នុង​ការ​ធ្វើ​ដំណើរ​មក​ទាំង​យប់។ តែ​ខាង​កញ្ញា ជី​ជី​ មិន​ព្រម ​សុំ​ឲ្យ​ចេញ​មក​ដោះស្រាយ​សង​ ទាំង​យប់តែម្ដង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chi Chi