CamNews

តារា 

សង្សារកម្ររកបាន! Mark prin កំដរ នាង Kimberly ខូចចិត្តរហូតស្អិតបេះមិនចេញ ខណៈពេលដែលប៉ានាងទើបតែទទួលមរណៈ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហា លោក Mark prin ដែលមហាជនស្គាល់ជាសង្សាររបស់នាង Kimberly ពិតជាបានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ចំពោះទង្វើល្អរបស់លោកទៅកាន់មិត្តស្រី ខណៈពេលដែលនាងកំពុងតែត្រូវការអ្នកលើកទឹកចិត្តខ្លាំងបំផុត ។ 

សង្សារកម្ររកបានលោក Mark prin បានកំដរ នាង Kimberly ខូចចិត្តរហូតស្អិតបេះមិនចេញ ខណៈពេលដែលប៉ានាងទើបតែទទួលមរណៈភាព កាលពីថ្ងៃទី ២៦ ខែវិឆ្ឆិកានេះ ។ លោក Mark prin បាននៅក្បែរ លើកទឹកចិត្ត មិត្តស្រីរបស់លោក ថែមទាំងកំដររូបនាងយំថែមទៀតផង អាចនិយាយបានថា គឺជាមិត្តប្រុសដែលមិនងាយនឹងរកបាននោះទេ ។ 

បន្ទាប់ពីបាត់បង់មនុស្សជាទីស្រលាញ់របស់នាងបានបាត់បង់ជិវិតដែលគ្មានថ្ងៃវិលត្រលប់មកវិញ នាង Kimberly ខូចចិត្តយ៉ាងខ្លាំង រហូតយំស្ទើរហើមភ្នែក ប៉ុន្តែសំណាងរបស់នាងដែរ ព្រោះមានមិត្តប្រុសនៅតាមមើលថែរូបនាងគ្រប់ពេលដែលនាងត្រូវការគេជាទីបំផុត ។ 

គួរបញ្ជាក់ឲ្យដឹងឡើងវិញថា ឪពុករបស់នាង Kimberly បានស្លាប់បាត់បង់ជិវិតកាលពីថ្ងៃទី ២៦ ខែវិឆ្ឆិកា​ ឆ្នាំ ២០១៦ វេលាម៉ោង ០៨ និង ១៥ នាទី ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Kimberly Yaya Margie Mint Mark prin