CamNews

កំសាន្ត 

ចូលរួមអបអរ ប្រពន្ធនាយ ចយ សម្រាលកូនហើយ គួរឲ្យស្រលាញ់ណាស់

បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ នៅពេលនេះ ប្រពន្ធរបស់នាយ ចយ បានសម្រាលកូនប្រុសប្រកបដោយសុវត្ថិភាពហើយ។

គណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថាជាប្រពន្ធ របស់នាយក្រឹម បានបង្ហោះសារ និងរូបភាពជាច្រើនសន្លឹក បង្ហាញពីកូនប្រុសនាយចយថា៖ 



“ចូលរួមអបអរសាទរនាយចយ បានឃើញមុខកូនហើយ កូនស្អាតណាស់ មុខអត់ដូចឪទេ។ so cute ហេតុតែប្តីស្រលាញ់ប្រពន្ធខ្លាំង កាត់តាមម្តាយស្អាតណាស់”។



បើតាមរយៈរូបភាពជាច្រើនសន្លឹកនោះ បានបង្ហាញឲ្យឃើញថា កូនប្រុសរបស់លោក ពិតជាគួរឲ្យស្រលាញ់មែនទែន ដោយមានមុខមាត់កាត់ទៅម្តាយបេះបិតតែម្តង។



ក្រោយពីឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសម្តែងក្តីរំភើបជំនួសនាយ ចយ ដែលប្រពន្ធរបស់លោក បានបង្កើតបានកូនប្រុសដ៏គួរឲ្យស្រលាញ់៕