CamNews

កំសាន្ត 

មកស្គាល់តារាកំពុងរះ ដែលចុះកុងត្រាជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3 នៅឆ្នាំនេះ

ខាងក្រោមនេះ គឺជាតារាទាំងបីដួង ដែលចុះកុងត្រា ជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3 នៅឆ្នាំ ២០២០ នេះ ៖

កញ្ញា Bow Maylada



តារាស្រីប្រកបដោយទេពកោសល្យសម្ដែងកញ្ញា Bow Maylada សម្រេចមិនបន្ដកុងត្រាជាមួយនឹងស្ថានីយ៍ទូរទស្សន៍ Thai channel 7 ទៀតនោះទេ ក្រោយពីកុងត្រារបស់នាងជាមួយប៉ុស្ដិ៍នេះ បានចប់នៅខែឧសភា ឆ្នាំ ២០២០ នេះ ។

បច្ចុប្បន្ន តារាស្រីរូបនេះ ក្លាយជាតារាសម្ដែងស្រីជាផ្លូវការក្រោមទ្រនុំស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ ក្នុងពេលឆាប់ៗ ខាងមុខនេះ Bow Maylada នឹងសម្ដែងរួមជាមួយនឹងលោក Nadech Kugimiya នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង ”Mon Ruk Nong Pak Ka Yang” ។

លោក Mean Phiravich



យោងតាមស្ថានីយ៍ទូរទស្សន៍ Thai TV3 លោក Mean Phiravich នឹងចូលរួមការប្រគុំតន្រ្ដី “Channel 3 Supernova”  នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២០ ជាមួយនឹងតារាកំពុងរះដទៃទៀត ។

លោក Tee Tanapon



លោក Tee Tanapon បានចុះកុងត្រាជាផ្លូវការ ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ Thai TV3  ។ លោក ក៏នឹងចូលរួមការប្រគុំតន្រ្ដី “Channel 3 Supernova” នៅក្នុងខែសីហា ឆ្នាំ ២០២០ នេះផងដែរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate