CamNews

ព័ត៌មានអន្តរជាតិ 

ក្មេងស្រីអាយុពីរឆ្នាំ និងពុកម្ដាយ ត្រូវ ISIS ដុតទាំងរស់

គ្រួសារមួយ ក្នុងនោះមានកុមារីអាយុ ២ឆ្នាំ ត្រូវបានក្រុម ISIS នៅអ៊ីរ៉ាក់ចាប់ខ្លួន និងដុតទាំងរស់
នៅពេលកំពុងព្យាយាមរត់គេចខ្លួន។

ទំព័រ Iraq News ដកស្រង់ពីប្រភពមួយនៅក្នុងក្រុង Kirkuk បានឱ្យដឹងថា ប្ដីប្រពន្ធ និងកូនតូចម្នាក់
ត្រូវបានចាប់ខ្លួននៅលើភ្នំ ខាងក្រៅនៃភូមិ Rashad ជាកន្លែងដែលគ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាម។

ជនជាតិ Yazidi រត់គេចខ្លួនពីភូមិមួយដែលត្រូវវាយប្រហារ​ដោយក្រុម ISIS

ប្រភពព័ត៌មានឱ្យដឹងថា “ក្រុម ISIS បានបញ្ជាឱ្យសមាជិករបស់ខ្លួន តាមចាប់ខ្លួនអ្នកណាដែលបាន
រត់ គេចខ្លួនពីតំបន់ដែលពួកវាកាន់កាប់នៅភាគនិរតីក្រុង Kirkuk”។ ប៉ុន្តែ ព័ត៌មានលំអិតស្ដីអំពីគ្រួសារ
នេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។

សូមរំលឹកថា កាលពីខែមុន ក្រុម ISIS ក៏ធ្លាប់បានដុតទាំងរស់នូវនារីជនជាតិ Yazidi ចំនួន ១៩នាក់ ដោយសារតែបដិសេធមិនធ្វើជាទាសករផ្លូវភេទសម្រាប់ក្រុម ISIS។

អ្នកជំនាញការយល់ថា ការដែលក្រុម ISIS កាន់តែឃោរឃៅ គឺបង្ហាញថា ពួកវាកំពុងតែចុះខ្សោយ
នៅ ចំពោះមុខការវាយប្រហារពីលើអាកាសរបស់សម្ព័ន្ធមិត្តអន្តរជាតិ ដែលដឹកនាំដោយអាមេរិក។
យោងតាម CNN ក្នុងរយៈពេល ៦ខែកន្លង ក្រុម ISIS បានបាត់បង់ ១២% នៃតំបន់ដែលពួកវាបាន
គ្រប់គ្រង។

ប្រែសម្រួល ៖ តារា


Tags: ISIS រដ្ឋអ៊ីស្លាម ភេរវកម្ម អ៊ីរ៉ាក់