CamNews

តារា 

ភិន សុដាលីស ប៉ះជាមួយ លឹម ជាឡាយ ជាលើកដំបូង

ភ្នំពេញៈ កន្លងមកទស្សនិកជន ធ្លាប់តែបានទស្សនា ខ្សែភាពយន្ត ជាច្រើន ជាការសម្តែង ពី តារាស្រីវ័យក្មេង កញ្ញា ភិន សុដាលីស និងតារាសម្តែងបុរសសង្ហា លោក លឹម ជាឡាយ ក្នុង រឿងផ្សេងៗគ្នា ។ ប៉ុន្តែទស្សនិកជន មិនធ្លាប់បានឃើញតារាប្រុសស្រីមួយគូនេះ ចាប់ដៃគ្នា សម្តែង ជាតួឯកក្នុងរឿងតែមួយជាមួយគ្នាឡើយ ទើបតែនៅក្នុងរឿងថ្មីនេះ តារាសម្តែងមួយគូ នេះ ត្រូវបានអ្នកដឹកនាំចាប់គូ ឲ្យសម្តែងរឿងជា តួឯកក្នុងរឿងថ្មីមានចំណងជើងថា “ឱ ! កូន សម្លាញ់”។

ជួបសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃក្រុងពាលីរឿងថ្មី “ឱ ! កូនសម្លាញ់” នេះ ត្រូវបានតារាសម្តែង សម្លេងពីរោះ ពូកែធ្វើឫកម្ញ៉ិកម្ញ៉ក់ កញ្ញា ភិន សុដាលីស ប្រាប់ឲ្យដឹងថា និយាយទៅរាល់ដង នាងធ្លាប់តែចាប់ដៃគូសម្តែង ជាមួយតារាសម្តែង លោក អូន ឧស្សាហ៍ លោក ជា ខេវិន និង លោក ប៉ែន ចំរ៉ុង ជាដើម ប៉ុន្តែក្នុងរឿងថ្មីនេះ បែរជាមកប៉ះជាមួយលោក លឹម ជាឡាយ គឺមានអារម្មណ៍ថា ប្លែក.! ភ័យខ្លាចសម្តែង ទៅអត់ស៊ីចង្វាក់គ្នា ព្រោះមិនធ្លាប់ មានបទពិសោធន៍ សម្តែងតួឯកជាមួយគ្នាពីមុនមកទេ។

បើទោះជាតារាសម្តែង កញ្ញា ភិន សុដាលីស ទើបតែចាប់ដៃគូ ជាមួយតារាសម្តែងប្រុស លោក លឹម ជាឡាយ ជាលើកដំបូងជាមួយ អារម្មណ៍ ភ័យអរៗ ក៏ដោយ តែនាងបានបង្ហាញ ការឲ្យ ច្បាស់ថា "អ្វីដែលខ្ញុំបារម្ភខ្លះៗ គឺការថតរឿងជាមួយ បង ជាឡាយ លើកដំបូង គឺការសម្តែង ខ្លាចមិនសូវស៊ីសង្វាក់គ្នា ព្រោះមិនធ្លាប់បានប៉ះគ្នា កន្លងមកទេ ។ តែទោះជាយ៉ាងណា ខ្ញុំនឹងខំ ព្យាយាមសម្តែងឲ្យល្អ ហើយខ្ញុំគិតថា គាត់ជាតារាសម្ដែង ធ្លាប់ឆ្លងកាត់ច្រើនរឿងមកហើយ ប្រហែលជាមិនសូវជួបការ លំបាកទេ ព្រោះសុទ្ធតែមានបទពិសោធន៍ ដូចៗគ្នា"។

ដោយឡែក តួឯកប្រុស លោក លឹម ជាឡាយ ក៏បានប្រាប់ឲ្យដឹង ស្រដៀងគ្នាថា "នេះជាលើក ទី១ ហើយ ដែលខ្ញុំបានថតរឿង ហើយគ្រង តួឯកជាមួយ ដាលីស វាពិតជាប្លែកអារម្មណ៍ណាស់ សម្រាប់ខ្ញុំ ហើយអ្វីដែលខ្ញុំព្រួយបារម្ភ គឺមិនខុសគ្នាទេ តែទោះជាយ៉ាងណាខ្ញុំ និង ដាលីស នឹង ខំប្រឹងឲ្យអស់ ពីសមត្ថភាព និងព្យាយាមសិក្សាពីអ្វី ដែលធ្លាប់មាន ពីគ្នាទៅវិញទៅមក ឲ្យខ្លាំង ជាងនេះ ដើម្បីងាយស្រួល ក្នុងការសម្ដែង "៕


​ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star actor actress khmer star phin sodalis lim chealay