CamNews

ព័ត៌មានបច្ចេកវិទ្យា 

គំនិតច្នៃប្រឌិត៖ រថយន្តក្រុង ជាមួយនឹងជញ្ជាំងសងខាង ជាអេក្រង់ LCD (មានវីដេអូ)

អ្នករចនាម៉ូត Tad Orlowski ទើបតែបង្ហាញនូវគំរូរចនាម៉ូតដល់ រថយន្តច្នៃប្រឌិត (Concept) ថ្មីបំផុត របស់ខ្លួន ជាមួយនឹងការរំលេច នូវបណ្តាបន្ទះអេក្រង់ LCD ថ្លាច្បាស់ ជាប់ជាមួយនឹង រថយន្តនោះ។ រថយន្តច្នៃប្រឌិតរបស់ Tad Orlowski ត្រូវបានដាក់ឈ្មោះថា Willie ជាមួយនឹង ជញ្ជាំងទាំងពីរសង ខាងរបស់រថយន្ត ជាអេក្រង់ LCD ថ្លាច្បាស់ ជំនួសឲ្យបន្ទះលោហ ធាតុ និងកញ្ចក់ ដូចរថយន្ត ធម្មតា។​

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺអេក្រង់ដ៏ថ្លាមើលធ្លុះដល់ក្នុង នោះ នៅពេលមិនមាន បើក ជារូបភាព វីដេអូអ្វីឡើង គឺអ្នកអង្គុយខាងក្នុង អាចមើលឃើញ ផ្នែកខាងក្រៅ បានដូច ធម្មតា។ ក្នុងនោះពេលបើកជាវីដេអូរូបភាពអ្វីឡើងនោះ ផ្ទៃអេក្រង់វាធំ និងវែង ទៅតាមប្រវែង បណ្តោយ នៃ រថយន្តនោះ ដែលអាចឲ្យគេប្រើវាក្នុងបង្ហាញនូវវីដេអូ ព័ត៌មាន មានសារប្រយោជន៍ ផ្សេងៗ ដល់អ្នក ដំណើរក្នុងរថយន្ត ដូចជាប្រាប់ពីអាកាសធាតុ ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មាន សំខាន់ៗផ្សេងៗ ដទៃទៀត ។ល។

នេះគឺជាគំនិតច្នៃប្រឌិត ដ៏អស្ចារ្យមួយ ដែលយើងសង្ឃឹមថា នៅថ្ងៃណាមួយ គំរូរថយន្តច្នៃប្រឌិត មួយនេះ នឹងលេចចេញជារូបរាងពិតៗ នៅតាមដងផ្លូវមិនខាន៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងទៀត៖

- ការពិត ៦យ៉ាងដែលធ្វើឲ្យភ្ញាក់ផ្អើល ស្តីពី ពិភពបច្ចេកវិទ្យា
- Sony បង្ហាញខ្លួន USB 2-in-1 សម្រាប់ smartphone និង tablet Android

- កម្មករ ៥នាក់ បានស្លាប់ ក្នុងរោងចក្រផលិត iPhone 5C

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: New idea car bus LCD display Tad Orlowski Hightech