CamNews

ទូរស័ព្ទ 

តើនេះគឺជា Nokia C1 ដែលអាចប្រើបានទាំង Android និង Windows 10 Mobile មែន?

C1 ត្រូវបានគេចាត់ទុកថា គឺជាការវិលត្រឡប់មកវិញនៃស្លាកយីហោ Nokia នៅលើទីផ្សារទូរស័ព្ទចល័ត បន្ទាប់ពីការទិញលក់ជាមួយនឹង Microsoft។ កាលពីពេលមុន រូបភាពជាក់ស្តែងនៃឧបករណ៍នេះ ធ្លាប់បាន លេចចេញចចាមអារាមរួចមកហើយ។ នៅថ្ងៃនេះ រូបភាព render មួយសន្លឹកបានជួយឲ្យយើងមើលឃើញ បានរាងច្បាស់ លំអិតជាងមុនពីទូរស័ព្ទមួយនេះ។ 

អានអត្ថបទ៖ Nokia 230 បង្ហាញខ្លួនជាផ្លូវការ សម្បកធ្វើពីអាលុយមីញ៉ូម កាមេរ៉ាមុខក្រោយ 2MP តម្លៃទាប


ដូចទៅនឹងរូបភាពក្រោយនេះ យើងអាចឃើញថា C1 អាចនឹងប្រើបានទាំងប្រព័ន្ធប្រតិបត្តិការ Android និង Windows 10 Mobile ប៉ុន្តែមិនច្បាស់ថា អាចប្រើបានតាមរបៀប dual boot ឬត្រូវជ្រើសរើសយកមួយ ក្នុង ចំណោម OS ទាំងពីរ ពេលទិញដំបូងនោះទេ? ស្មាតហ្វូននេះអាចមានប៊ូតុង Back,Home, Search នៅក្នុងអេក្រង់ និងមានពណ៌ច្រើនសម្រាប់ជ្រើសរើសដូចជា ពណ៌ប្រផេះ ផ្កាឈូក ទឹកមាស និងស។តាមប្រភពបានឲ្យដឹងថា Nokia C1 នឹងមានអេក្រង់ទំហំ ៥អ៊ីន FullHD ប្រើ chip Intel Atom, RAM 2 GB កាមេរ៉ាក្រោយ 8MP, មុខ 5MP។ 

សូមរង់ចាំមើលទាំងអស់គ្នា! បើតាមកិច្ចព្រមព្រៀងជាមួយ Microsoft គឺ ក្រុមហ៊ុន Nokia នឹងមិនអាចផលិត ទូរស័ព្ទរហូតដល់ឆ្នាំ ២០១៦៕

- អានអត្ថបទ៖ ឮថា Galaxy S7 នឹងមានរន្ធ សម្រាប់ដាក់កាតមេម៉ូរីបន្ថែម?
- អានអត្ថបទ៖ លេចចេញលក្ខណៈសម្បត្តិរបស់ Galaxy A9, RAM 3GB ថតវីដេអូកំរិត 4K

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ NokiaPowerUser, Tinhte


Tags: Microsoft Nokia C1 Smartphone Hightech