CamNews

ទូរស័ព្ទ 

Galaxy S6 edge Plus តម្លៃ ៧៩៩ អឺរ៉ូ មានកាមេរ៉ាក្រោយ ១៦ megapixel

ហ្វាប្លេតដែលមានអេក្រង់កោងទាំងពីរសងខាង​របស់ Samsung ត្រូវបានក្រុមហ៊ុននេះ ទទួល
ស្គាល់ដោយប្រយោលអំពីកាមេរ៉ាក្រោយ ដែលដូចទៅនឹងប្រភេទដែលប្រើនៅលើ Galaxy S6។

PhoneArena បានឱ្យដឹងថា ក្រុមហ៊ុនអេឡេត្រូនិកកូរ៉េខាងត្បូង បានចុះឈ្មោះសុំនាំចូលឥណ្ឌា
នូវសេនសឺរម៉ាស៊ីនថតប្រភេទ 16 megapixel ចំនួន ៥០០ឯក។ បរិក្ខានេះត្រូវបានក្រុមហ៊ុន
Samsung រាយការណ៍ថា ប្រើសម្រាប់ដំឡើងម៉ូដែលស្មាតហ្វូនដែលមានឈ្មោះកូដថា SM-G928
ឬត្រូវបានគេស្គាល់ថាជា Galaxy S6 Edge Plus។

Module សេនសឺរកាមេរ៉ាខាងលើនេះ មានតម្លៃ ១៩ដុល្លារក្នុងមួយគ្រឿង កំពុងត្រូវាបានប្រើ
ប្រាស់នៅលើ​ស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុននាបច្ចុប្បន្ន នោះគឺ Galaxy S6 និង S6
edge។ ដូច្នេះ  Galaxy S6 Edge Plus នឹងមានកាមេរ៉ាប្រហាក់ប្រហែលនឹង Galaxy S6 និង
S6 edge ពោលគឺ 16 megapixel មានប្រព័ន្ធទប់ទល់ញ័រ OIS ហើយអាចនឹងមានឡែនប្រភេទ
f/1.9។

S6 edge Plus ត្រូវបានគេចាត់ទុកថាជាកំណែមួយចេញពី S6 edge ដែលមានអេក្រង់ 5,7
inch រីសូលូសឹន 1.440 x 2560 pixel។ ម៉ាស៊ីននេះ តាមគម្រោងនឹងប្រើឈីប Exynos 7420,
RAM 4 GB កាមេរ៉ាមុខ 5ចុច និងប្រើ Android 5.1.1។

Samsung បានបញ្ជូនលិខិតអញ្ជើញទៅកាន់ភ្ញៀវកិត្តិយស ដើម្បីចូលរួមក្នុងព្រឹត្តិការ Unpacked
2015 ដែលនឹងត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១៣សីហា នៅក្រុងញូវយ៉ក អាមារិក។ តាមការ
សន្និដ្ឋាន Galaxy Note 5 និង S6 edge Plus អាចនឹងត្រូវបានឧទ្ទេសនាមនៅអំឡុងពេលនេះ។

SamMobile បានរាយការណ៍ថា Galaxy S6 Edge Plus នឹងមានតម្លៃចាប់ពី 799 អឺរ៉ូ សម្រាប់
កំណែ 32GB។ របាយការណ៍បន្ថែមថា ក្រុមហ៊ុន Samsung ចង់រក្សាតម្លៃរបស់ Galaxy S6 Edge
Plus ឱ្យនៅទាបជាង Galaxy S6 Edge ដែលធ្លាប់បានដាក់លក់ក្នុងតម្លៃ 849អឺរ៉ូ សម្រាប់កំណែ
32GB។ ប្រភពបានឱ្យដឹងដែរថា ស្មាតហ្វូនថ្មីនេះ នឹងត្រូវបានដាក់លក់ជាផ្លូវការចាប់ពីថ្ងៃទី
២១សីហាខាងមុខ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/ndtv


Tags: Galaxy S6 edge Plus Unpacked 2015 Samsung