CamNews

បច្ចេកវិទ្យា 

បើមិនចង់ជាប់ពន្ធនាគារដោយសារ Facebook ត្រូវចៀសវាងរឿងទាំងនេះ

តើការគ្រាន់តែបង្ហោះអ្វីៗ នៅលើបណ្ដាញ Facebook អាចនឹងបណ្ដាលឱ្យអ្នកជាប់គុកឬទេ?

វាអាច បណ្ដាលឱ្យអ្នកជាប់គុក ប្រសិនបើការបង្ហោះនោះ ធ្វើឱ្យខូចនីតិវិធីជំនុំជម្រះរឿងក្ដីព្រហ្មទណ្ឌរបស់តុលាការ។ ហើយរដ្ឋាភិបាល កំពុងតែរកតឹកតាងថា តើច្បាប់ថ្មី អាចនឹងត្រូវបានតាក់តែងដើម្បីបញ្ឈប់ការបង្ហោះ ដែលបង្កបញ្ហាឬយ៉ាងណា។

អគ្គរដ្ឋអាជ្ញា ដែលជាមន្រ្ដីផ្នែកច្បាប់ជាន់ខ្ពស់របស់រដ្ឋាភិបាល កំពុងសាកសួរចៅក្រម នគរបាល និងក្រុមជនរងគ្រោះ ពីគំរួនៃការបង្ហោះ ការ Chat និង Tweet ដែលធ្លាប់ធ្វើឱ្យប៉ះពាល់ដល់នីតិវិធីជំនុំជម្រះរបស់តុលាការ។

ខាងក្រោមនេះគឺជាវិធីទាំង ៧ ដើម្បីជៀសវាងការបង្កឱ្យប៉ះពាល់ដល់រឿងក្ដីព្រហ្មទណ្ឌ និងធ្វើឱ្យអ្នកចៀសផុតពីការជាប់ពន្ធនាគារ៖  

១. ប្រសិនបើអ្នកមានមិត្ដភក្ដិកំពុងជាប់ពាក់ព័ន្ធនឹងរឿងក្ដី សូមកុំផ្ញើសារសួរគេតាម Facebook អំពីរឿងក្ដីរបស់គេ ពីព្រោះថា គេមិនត្រូវបានអនុញ្ញាតឱ្យនិយាយប្រាប់អ្នកឡើយ។

២.  និយាយរួម មិនត្រូវតាមដាននីតិវិធីតុលាការតែម្ដង

៣. មិនត្រូវបង្ហោះសារ និយាយថា អ្នកបានដឹងថា ជនជាប់ចោទពិតជាបានប្រព្រឹត្ដបទល្មើសនោះមែន។ ជនជាប់ចោទគ្រប់រូបត្រូវបានសន្មត់ថា គ្មានទោស រហូតទាល់តែមានការបញ្ជាក់ច្បាស់លាស់ពីពិរុទ្ធភាព។

៤. និយាយរួម មិនត្រូវបរិយាយពីចរិតលក្ខណៈរបស់ជនជាប់ចោទ ជនរងគ្រោះ ឬសាក្សីណាម្នាក់ឡើយ។

៥. ប្រសិនបើអ្នកកំពុងជាប់ពាក់ព័ន្ធនឹងរឿងក្ដី សួមកុំសាររើប្រវត្ដិរឿងក្ដីពីមុនៗ

៦. កុំទាក់ទងទៅជនជាប់ចោទ តាមបណ្ដាញ Facebook ដើម្បីប្រាប់គេថា អ្នកនៅខាងគេជានិច្ច។

៧. ត្រូវសួរខ្លួនអ្នកថា តើទង្វើរបស់អ្នកនៅលើបណ្ដាញសង្គមអ្វីខ្លះ ដែលមិនបង្កការប៉ះពាល់ដល់រឿងក្ដី។ អ្នកកាសែត បានដឹងពីកម្រិតនៃការបង្ហោះ ហើយថែមទាំងទទួលបានអនុសាសន៍ផ្នែកច្បាប់ពីអ្នកជំនាញច្បាប់ទៀតផង ហើយប្រសិនបើយើងមិនធ្វើវិជ្ជាជីវៈនេះទេ វាជាហេតុផលដែលយើងត្រូវចៀសវាងការបង្ហោះ ដែលធ្វើឱ្យប៉ះពាល់ដល់រឿងក្ដី៕

 



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC