CamNews

សុខភាព 

ផឹក​ស្រា​​ច្រើន​​​ពេក ប្រឈម​​មុខ​​នឹង​​ជំងឺ​​ដាច់​សរសៃ​​ឈាម​ខួរក្បាល

(អាមេរិក)៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា ការផឹកគ្រឿងស្រវឹងលើសពី២កែវ ក្នុងមួយថ្ងៃ នៅក្នុងវ័យកណ្តាល មានការប្រឈមមុខខ្ពស់ នឹងការកើតជំងឺដាច់សរសៃឈាមខួរក្បាល ជាងជំងឺបេះដូង និងជំងឺទឹមនោមផ្អែម។ នេះបើយោងតាមគេហទំព័រព័ត៌មាន Yahoo ចេញផ្សាយ នៅថ្ងៃសុក្រ ទី ១០ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកស្រី Pavla Kadlecova ជាអ្នកស្ថិតិម្នាក់ នៅមជ្ឈមណ្ឌលស្រាវជ្រាវគ្លីនិកអន្តរជាតិ របស់សាកលវិទ្យាល័យពេទ្យ Anne  នៅក្នុងសាធារណរដ្ឋឆេក បានឲ្យដឹងថា កត្តាហានិភ័យសុខភាព និងឥទ្ធិពលរបស់គ្រឿងស្រវឹង មានការប្រែប្រួលទៅតាមអាយុ របស់មនុស្ស។ នៅក្នុងការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវ បានមើលទៅលើទិន្នន័យ មនុស្សចំនួន១១.៦៤៤ នាក់ ដោយធ្វើការប្រៀបធៀប អំពីកម្រិតនៃការប្រើប្រាស់គ្រឿងស្រវឹង ដែលពាក់ព័ន្ធទៅនឹង ជំងឺដាច់សរសៃឈាមខួរក្បាល។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលបានប្រើប្រាស់គ្រឿងស្រវឹង កម្រិតលើសពី២កែវក្នុងមួយថ្ងៃ ប្រឈមនឹងការកើតជំងឺ ដាច់សរសៃឈាមខួរក្បាល ខ្ពស់ជាងអ្នកផឹកតិច ចំនួន ៣៤ ភាគរយ។ លទ្ធផលបង្ហាញថា អ្នកផឹកច្រើន ហាក់ទទួលរងជំងឺ ដាច់សរសៃឈាមខួរក្បាល ក្នុងរយៈពេល ៥ ឆ្នាំក្រោយ មិនថាពួកគេមានភេទ ប្រវត្តិសុខភាព ឥរិយាបទ បែបណាក៏ដោយ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips