CamNews

ព័ត៌មានជាតិ 

ដល់ម្លឹងផង ! បុគ្គលិកធ្វើការនៅហាងកាហ្វេ Amazon រងការរិះគន់យ៉ាងចាស់ដៃ រឿងមើលលើ មើលក្រោម

ភ្នំពេញ ៖ ហាងកាហ្វេដែលកំពុងតែល្បីឈ្មោះ និងព្យាយាមពង្រីកសាខាយ៉ាងច្រើនលើសលប់នៅក្នុងប្រទេសកម្ពុជា គឺហាងកាហ្វេ Amazon រងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ភ្ញៀវ ដោយសារតែអាកប្បករិយាមិនសមរម្យចំពោះបុគ្គិលជាមួយនិងភ្ញៀវ ហើយថែមទាំងរឿងមើលលើ មើលក្រោម ព្រោះនេះជាអ្វីដែលមហាជនពុំចូលចិត្តអត្តចរិកនេះឡើយ ទាំងយើងទាំងគេ ។ កាលដែលធ្វើបែបនេះ អាចបញ្ជាក់បានថា យើងកំពុងតែមើលងាយគេ ។ 



នៅក្នុងនោះផងដែរ គណនីហ្វេសប៊ុកមួយបានប្រាប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងកំហឹងថា កញ្ញា នឹងមិនចូលញុំ កាហ្វេ Amazon នៅសាខាមួយនោះទៀតឡើយ ព្រោះអត្តចរិកបុគ្គលិកនៅទីនោះមិនអាចទទួលយកបាន ។ បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនា Paragraph របស់កញ្ញានៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕




ដោយ ៖ គន្ធា


Tags: Local news Social news