CamNews

តារា 

អ៊ុន សិទ្ធា ត្រូវ​គេ​ទម្លាយ​រូប​ដ៏​សិចស៊ី ពេល​មុន​ចូល​សិល្បៈ

ភ្នំពេញ៖ តារាសម្ដែងរាងសង្ហា លោក អ៊ុន សិទ្ធា ទើបតែលាងខ្លួន រួចពីមន្ទិលសង្ស័យ ជាមារជ្រែកក្នុងចំណង ស្នេហាប្ដីប្រពន្ធ លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា ដោយលោកបានចេញមុខអះអាង ស្បថស្បែដាក់ជីវិតថា លោកមិនបានពាក់ព័ន្ធនោះទេ ។ ក្រោយពី អ៊ុន សិទ្ធា បានចេញមុខអះអាង ហាក់ធ្វើឲ្យទស្សនិកជន អស់មន្ទិលសង្ស័យ លើរូបលោក និង ធ្វើឲ្យលោកបានទទួល ប្រជាប្រិយភាព បន្ថែមទៀត ព្រោះជាតារាសម្ដែងម្នាក់ មានចារឹតល្អ និងមានសមត្ថភាពខ្ពស់ ។

បច្ចុប្បន្នគេឃើញថា លោក អ៊ុន សិទ្ធា ជាបុរសម្នាក់មានរាងសង្ហា ក្នុងចំណោម តារាសម្ដែងនានា ក្នុងប្រទេស។ តែអ្វីដែលសំខាន់ រាងរៅកំពស់កំពរ របស់លោក ពិតជាខ្ពស់ស័ក្តិសម និងមានសាច់ដុំធំល្អ ចំជាកំពូលបុរសមែន ។ ថ្មីៗនេះ ប្រភពពីហ្វេសប៊ុក បានបង្ហោះរូបភាពលោក យ៉ាងសិចស៊ីបំផុត ដែលលោកស្លៀក តែខោក្នុងតូចមួយ ហើយរាងតូចស្វិតមិនស្អាត ពេលមិនទាន់ចូលសិល្បៈ ហើយបើប្រៀបធៀប នៅពេលបច្ចុប្បន្ននេះ គឺមានរាងធាត់ និងសង្ហាជាងមុនទៅទៀត ។

ប្រិយមិត្តមួយចំនួន ស្ទើរតែលោះព្រលឹងជាមួយ រូបភាពពេលលោក មិនចូលសិល្បៈ ព្រោះខុសគ្នាដូចមេឃនឹងដី ។ តោះមើលរូបភាព លោក អ៊ុន សិទ្ធា បន្តិចមើលថា ខុសគ្នាកម្រិតណា ?


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh