CamNews

គ្រោះថ្នាក់ 

គ្រោះថ្នាក់ ស្លាប់រន្ធត់ កូនតូចត្រូវឪពុក ដួលមួយជំហរខ្លួន កិនពីលើ បាក់កស្លាប់ (មានវីដេអូ ស្លាប់ ១៨+)

គ្រោះថ្នាក់ ៖ ហេតុកាណ៍គ្រោះថ្នាក់ដ៏កម្រមួយបានកើតឡើងនៅឯផ្សារទំនើបមួយកន្លែង ក្នុងប្រទេស ចិន ដែលហេតុការណ៍នេះផ្ទាល់ ពិតជារន្ធត់ហួសពីការស្មាន ពោល បុរសជាឪពុកម្នាក់ បានដួលមួយ ជំហរខ្លួន កិនទៅលើក្បាលកូនប្រុសដែលបានបណ្តើរនៅពីក្រោយ ។ 


យោងតាមសារព័ត៌មានក្នុងស្រុកចិន South China Morning Post ចេញផ្សាយតាមរយៈទូរទស្សន៍ជាតិ ចិន Guangzhou Television កូនប្រុសតូចដែលរងគ្រោះ ត្រូវឪពុកដួលមួយជំហរខ្លួន កិនពីលើនោះត្រូវ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងស្រុកដែលជិតបំផុត តែជាអកុសល  គេបានស្លាប់បាត់បង់ ជីវិតនៅពេលដែលទៅដល់មន្ទីរពេទ្យ ។ តាមរយៈខ្សែអាថ៍វីដេអូ យើងអាចមើលឃើញជាក់ស្តែងឲ្យ ដឹងថា បុរសជាឪពុកបានបណ្តើរកូនប្រុសពីក្រោយ ពោលបណ្តើរលេងនៅក្នុងផ្សារទំនើប តែវិនាទី អកុសលមួយនេះ បុរសជាឪពុកបានបាត់បង់ជំហរខ្លួន ក៏ដួលមួយជំហរពីលើកូនប្រុសដែលបណ្តើរ ពី ក្រោយនោះតែម្តង ដែលបណ្តាលឲ្យកូនប្រុសរងគ្រោះជាទម្ងន់ ត្រង់ ក និង ក្បាល រហូតបណ្តាលឲ្យ គេស្លាប់បាត់បង់ជីវិត ៕ 




ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន 


Tags: china Chemical Int news Hot news