CamNews

តារា 

តារាល្បី Hollywood នាង Angelina Jolie ដឹកដៃកូនចិញ្ចឹមខ្មែរ Maddox ផលិតភាពយន្តក្រោមប្រធានបទខ្មែរក្រហម

ព័ត៌មានតារា ៖ តារាសម្តែងស្រីល្បីឈ្មោះ ពីវិស័យ​​ ភាពយន្ត  Hollywood និងជាកំពូល ផលិតករ ខ្សែភាពយន្តនាងAngelina Jolie Pitt នឹងប្រើប្រាស់ បទពិសោធន៍ជីវិតដែលខ្លួនមានកន្លងមកនេះ ផលិតខ្សែភាពយន្ត កំពូលក្រោមប្រធានបទ របបខ្មែរក្រហម នៅប្រទេសកម្ពុជាផ្ទាល់តែម្តងអោយ Studio សហរដ្ឋអាមេរិក Netflix ។

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន អោយ ដឹងថា ភាពយន្ត ​នេះ នឹង​ត្រូវ​​ផលិត​ដោយ​ផ្អែក​លើ​សៀវភៅ​​រឿង​​ពិត​របស់​អ្នក​និពន្ធ និង  ​សកម្មជន​ សិទ្ធិ​មនុស្ស​កម្ពុជា លឿង អ៊ឹង ដែល​បាន​រួច​ជីវិត​យ៉ាង​លំបាក​វេទនា​ក្នុង​សម័យ​ខ្មែរ​ក្រហម ដែលមានចំណងជើងថា "First  They Killed My Fat - her: A Daughter of Cambodia Remembers", "ពី  ការ  ចងចាំក្មេង ស្រី  កម្ពុជា ដំបូងពួកគេបាន សម្លាប់ ឪពុករបស់ខ្ញុំ" ខណៈខ្សែភាពយន្តនេះផ្ទាល់ នឹង  មានការសហការ ចូលរួមដោយផ្ទាល់ ពី សំណាក់ផលិតករខ្សែភាពយន្ត កម្ពុជា ជា​ម្ចាស់​ស្នាដៃ​ភាពយន្ត  ​ជាប់​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់ Oscar “The Missing Picture” , "The Sea Wall" លោក រិទ្ធី ប៉ាន់ ។ ភាពយន្ត  "First They Killed My Father: A Daughter of Cambodia Remembers", នឹងមានវត្តមានជាផ្លូវការ ចុងឆ្នាំ ២០១៦។

ច្រើនជាងធ្វើការផលិតភាពយន្តរួមគ្នា រវាង Jolie Pitt ជាផលិតករភាពយន្ត អ្នកស្រី លឿង អ៊ឹង ជា អ្នកសរសេរ Script លោក លោក រិទ្ធី ប៉ាន់ ជាផលិតករខ្សែភាពយន្ត ក្នុងនោះក៏មាន Maddox Jolie Pitt មួយរូបដូចគ្នាដែរ ដែលជាកូនចិញ្ចឹមនាង Angelina ពី  ប្រទេសកម្ពុជា ។ "First They Killed My Father"  គឺជាដំណើររឿងពិត នៅសម័យខ្មែរ ក្រហម របស់   លោកស្រី លឿង អ៊ឹង ពោល ជា ប្រវត្តិដ៏កំសត់ នៅរបបប៉ុលពត ។

សេចក្តីថ្លែងការណ៍ ពី Studio Netflix នាង Jolie Pitt អោយដឹងថា ៖ “សៀវភៅ​របស់ អ៊ឹង ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​មែន​ទែន។ វា​ធ្វើ​ឲ្យ​ខ្ញុំ​បាន​យល់​កាន់​ច្បាស់ ​ពី​អារម្មណ៍   ​កុមារ​ដែល​ឆ្លង​កាត់​សង្គ្រាម និង​ត្រូវ​រង​ឥទ្ធិពល​ដោយ​សារ​ការ​ចងចាំ​ដ៏​អាក្រក់​នេះ។ ម្យ៉ាង​វា​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កាន់​តែ​ស្និទ្ធស្នាល​ជាមួយ​ប្រជាជន​នៅ​​កម្ពុជា ដែល​ជា​ប្រទេស​  កំណើត​របស់​កូន​ប្រុស​ខ្ញុំ។ វា​ជា​សុបិន​ខ្ញុំ​យូរ​មក​ហើយ ដែល​ចង់​ឲ្យ​សាច់​រឿង​ក្នុង​សៀវភៅ​នេះ​  ក្លាយ ​ជា​ខ្សែ​ភាពយន្ត ហើយ​ក៏​ជា​កិត្តិយស​របស់​ខ្ញុំ​ដែរ​ ដែល​បាន​សហការ​ជាមួយ​ផលិតករ​ខ្មែរ លឿង   និង​រិទ្ធី ប៉ាន់ “។ កវីនិពន្ធ សៀវភៅ ៣ ក្បាល លោកស្រី  លឿង អ៊ឹង ក៏​បាន​និយាយ​​ដែរ​ថា “Angelina និង​ខ្ញុំ​បាន​ជួប​គ្នា​កាល​ពី​ឆ្នាំ​២០០១ ហើយ​ខ្ញុំ​ក៏​បាន​ជឿ​ជាក់​លើ​ទឹក​ចិត្ត​របស់​នាង​តែ​ម្ដង។ ច្រើន​ឆ្នាំ​មក​នេះ យើង​បាន​ក្លាយ​ជា​មិត្ត​ជិត ស្និទ្ធ ហើយ​ការ​កោត​សរសើរ​របស់​ខ្ញុំ​ចំពោះ Angelina ក្នុង​នាម​ជា​ស្ត្រីជា​ម្ដាយ អ្នក​ផលិត​ភាពយន្ត និង​សកម្មជន​មនុស្សធម៌ ក៏​កាន់​តែ  ​មាន​ច្រើន​ទៅៗ។ វា​ជា​កិត្តិយស​មែនទែន​ដែល​រឿង រ៉ាវ​ របស់​គ្រួសារ​ខ្ញុំ​ត្រូវ​បាន Jolie យក​ទៅ​ផលិត​ជា​ភាពយន្ត” ។

គួររំឮកថា Angelina Jolie មិនត្រឹម  តែជាកំពូល  តារា  សម្តែងស្រីល្បីឈ្មោះ ក្នុងវិស័យភាពយន្ត Hollywood លើឆាកអន្តរជាតិ តែប៉ុណ្ណោះនោះ ទេ តែ Angelina គឺ ជា  និមត្តិរូប សម្រាប់ប្រជាជន កម្ពុជាដូចគ្នាដែរ បន្ទាប់ពី ជោគជ័យលើការងារសម្តែង ថតរឿង "Lara Croft: Tomb Raider" នៅ ប្រាសាទ តាព្រហ្ម ប្រទេសកម្ពុជា កាលពីពេលកន្លងមក ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ Postkhmer, vanityfair


Tags: Int news Star news Breking news Hollywood Angelina Jolie Khmer Rouge