CamNews

កីឡាអន្តរជាតិ 

Higuain ផ្លាស់​ចេញ​ពី Napoli ទៅ​លេង​ឲ្យ Juventus ក្នុង​​នាម​​ជា​​កីឡាករ​ថ្លៃ​ជាង​គេ លំ​ដាប់​ទី​៣

(ក្រុងតូរីន)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Gonzalo Higuain បានសម្រេចចិត្តផ្លាស់ចេញពីក្លឹប Napoli ទៅ​លេង​ឲ្យ​ក្លឹប​សេះ​បង្កង់ Juventus ដែល​​មាន​តម្លៃ​ខ្លួន ៧៥.៣​លាន​ផោន ឈរ​នៅ​ចំណាត់ថ្នាក់លេខ៣ពិភពលោក ក្នុងនាមជាកីឡាករ​ថ្លៃ​ជាង​គេ​។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា កីឡាករជនជាតិអាហ្សង់ទីន វ័យ២៨ឆ្នាំរូបនេះ បានព្រមចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ក្នុង​ការ​លេង​ឲ្យ​ក្លឹប​ជើង​ឯក​អ៊ីតា​លី Juventus បន្ទាប់​ពី​បាន​ចំណាយ​ពេល ៣ឆ្នាំលេងឲ្យក្លឹបស្ថិតក្នុងក្របខណ្ឌ Italie-Serie A ពពកស Napoli ដោយ​បាន​ស៊ុត​បញ្ចូល​ទី​បាន​៣៥​គ្រាប់​ពី​ការ​ចូល​លេង​បាន​៣៦​ប្រកួត រដូវ​កាល​មុន​នេះ​។

Higuain បានផ្លាស់ចេញពីក្លឹប Real Madrid មកចូលរួមលេងឲ្យក្លឹប Napoli ក្នុងឆ្នាំ២០១៣ ក្រោមតម្លៃខ្លួន ៣៤.៥លានផោន ដែលត្រូវបានក្លឹប​កាំ​ភ្លើង​ធំ Arsenal របស់​អង់​គ្លេស ទាក់​ទង​ទិញ​ដែរ​កាលពីដើមខែនេះ តែមិនបាន សម្រេចឡើយ ដោយរូបគេសម្រេចចិត្តជ្រើស​យក​ក្លឹប Juventus វិញ​។

ការទិញក្នុងតម្លៃខ្លួនខ្ពស់កប់ពពកបែបនេះ បានធ្វើឲ្យខ្សែប្រយុទ្ធ Gonzalo Higuain ឈរនៅចំណាត់ថ្នាក់លេខ៣ ចាប់ពីខែកក្កដា ឆ្នាំ២០១៦ ត​ទៅ ដោយ​លេខ​២ បាន​ទៅ​កីឡា​ករ Cristiano Ronaldo របស់ក្លឹប Real Madrid កាលពីផ្លាស់ចេញពីក្លឹប Manchester United របស់អង់គ្លេសក្នុងឆ្នាំ២០០៩ និង​លេខ​១ Gareth Bale កាល​ផ្លាស់​ចេញ​ពី​ក្លឹប Tottenham Hotspur មាន​តម្លៃ ៨៥​លាន​ផោន​៕

Gonzalo Higuain

Cristiano Ronaldo

Gareth Bale

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Higuain