CamNews

តារា 

លាង សុផាឡែន ចង់​បាន​ប្ដី ប្រសើរ​ជាង​សង្សារ

ភ្នំពេញ៖ តារាស្រីអាចបកស្រាយ បទចម្រៀងជាភាសាបរទេសបានយ៉ាង ពីរោះ កញ្ញា លាង សុផាឡែន បានបង្ហើប ប្រាប់ឲ្យដឹងថា ក្នុងរយៈពេលជាង ១ឆ្នាំចុងក្រោយនេះ សន្ទុះការងាររបស់នាង ហាក់លោតឡើង ជាលំដាប់ធ្វើឲ្យនាង មានការមមាញឹកគ្មានពេលសម្រាក ជាពិសេសរឿងផ្ទាល់ខ្លួន ខាងជីវិតគូក៏គ្មានពេលគិតដែរ។

តារាចម្រៀង  ប្រចាំផលិតកម្មភ្លេងរីខដ  កញ្ញា លាង សុផាឡែន បានប្រាប់ LookingTODAY  ឲ្យដឹង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា បច្ចុប្បន្ននេះ ការងាររវល់ច្រើនដោយត្រូវចុះប្រគំតន្រ្តីតាមខេត្ត ជាប់ជាប្រចាំ និងមានត្រៀម ចេញបទចម្រៀងជាច្រើន  ដើម្បីត្រៀមសម្រាប់  ឱកាសបុណ្យចូលឆ្នាំខ្មែរ  និងបទចម្រៀងជាច្រើនទៀតអត់មានពេល សម្រាកទេ ។

តារាចម្រៀង រូបស្រស់ដែលនិយមលេង ស្ទីលបរទេស លាង សុផាឡែន បានប្រាប់ឲ្យដឹងទៀតថា" ខ្ញុំរវល់ច្រើនណាស់ បងមួយថ្ងៃៗ ត្រូវឡើងចុះខេត្ត មិនឈប់ទេដល់ពេលរវល់ខ្លាំងពេកទៅ សូម្បីតែរឿងស្នេហាក៏គ្មានពេលគិតដែរមើលចុះ ឥឡូវ ខ្ញុំមានវ័យ២៨ឆ្នាំហើយ មិនទាន់មានម្ចាស់បេះដូងផង…." ។

កញ្ញា លាង សុផាឡែន បានប្រាប់ទៀតថា សម្រាប់នាង មិនទាន់ចង់មានសង្សារទេ ព្រោះថាគ្មានពេលវេលាគ្រប់គ្រាន់ ផ្តល់ឲ្យគេ ប៉ុន្តែបើបានជួបបុរសណាម្នាក់ នាងប្រាថ្នាចង់យកធ្វើជាស្វាមីតែម្ដងព្រោះនាងគិតថាការរស់នៅជាមួយបុរសម្នាក់ក្នុងនាមជាស្វាមីភរិយា គឺមានការយកចិត្តទុកដាក់យល់ពីគ្នាទៅវិញទៅមកច្រើនប្រសើរជាងការមានសង្សារ នាំឲ្យពិបាកយលចិត្តគ្នា ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh