CamNews

តារា 

Angelina Jolie ជួបផ្ទាល់ នាយករដ្ឋមន្រ្តី កម្ពុជា ពិភាក្សា គម្រោងផលិតខ្សែភាពយន្ត នៅឯ​ វិមាន សន្តិភាព

ព័ត៌មានតារា ៖ ថ្ងៃព្រហស្បត្តិ៍ ទី ១៧ កញ្ញា ២០១៥ ម្សិលមិញនេះ មានជំនូបផ្លូវការមួយរវាង ថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល ប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង តារាភាពយន្តស្រីហូលី វូដ លោកស្រី Angelina Jolie នៅឯវិមានសន្តិភាព ទីក្រុង ភ្នំពេញ ប្រទេសកម្ពុជា ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា តារាសម្តែងភាពយន្តហូលីវូដ ល្បីឈ្មោះរូបនេះ បាន បង្ហាញវត្តមានជាផ្លូវ ក្នុងប្រទេសកម្ពុជា អំឡុង ការត្រៀមខ្លួន នៃការបេសកម្ម ផលិតខ្សែភាពយន្ត កំពូលក្រោមប្រធានបទ របបខ្មែរក្រហម នៅប្រទេសកម្ពុជាផ្ទាល់តែម្តងអោយ Studio សហរដ្ឋអាមេរិក Netflix ដែលមានចំណងជើងថា "First  They Killed My Fat - her: A Daughter of Cambodia Remembers", "ពី  ការ  ចងចាំក្មេង ស្រី  កម្ពុជា ដំបូងពួកគេបាន សម្លាប់ ឪពុករបស់ខ្ញុំ"  ខណៈខ្សែភាពយន្តនេះផ្ទាល់ នឹង  មានការសហការ ចូលរួមដោយផ្ទាល់ ពី សំណាក់ផលិតករខ្សែភាពយន្ត កម្ពុជា ជា​ម្ចាស់​ស្នាដៃ​ភាពយន្ត  ​ជាប់​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់ Oscar “The Missing Picture” , "The Sea Wall" លោក រិទ្ធី ប៉ាន់ ។ ភាពយន្ត  "First They Killed My Father: A Daughter of Cambodia Remembers", នឹងមានវត្តមានជាផ្លូវការ ចុងឆ្នាំ ២០១៦ ។ គួរបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយដែលនាង Angelina មានចំណាប់អារម្មណ៍ជាខ្លាំង ពីព្រោះ ទីនេះ ជាទឹកដី កំណើត កូនចិញ្ចឹម របស់ខ្លួនដែលមានឈ្មោះថា Maddox ។ 

 


តារាសម្តែងស្រីល្បីឈ្មោះ ជុំវិញពិភពលោក នាង Angelina Jolie គូសបញ្ជាក់អោយដឹងថា កូន ចិញ្ចឹមរបស់នាង​ ដែលមានឈ្មោះថា Maddox នោះ ក៏ចួលរួមសហការ ផលិតខ្សែភាពយន្តខាង លើដូចគ្នាដែរ "Maddox នឹងបង្ហាញវត្តមានខ្លួនឡើង ទន្ទឹមនឹងការរៀនសូត្រ យល់ដឹង ពីប្រទេស ដីកំណើតរបស់ខ្លួន" ។ លោកស្រី លើកឡើងបន្ថែមទៀត អោយដឹងថា ៖ "នេះគឺជាពេលមួយដ៏ មានសារៈសំខាន់បំផុតសម្រាប់ Maddox ធ្វើការសិក្សា និងស្វែងយល់ អំពី ប្រទេសកម្ពុជា និង អោយដឹង ថាតើ គេជានរណាអោយពិតប្រាកដ។ Maddox គឺជាកូនប្រុសនាងខ្ញុំ ប៉ុន្តែ គេក៏ជាកូន ប្រុសរបស់ប្រជាជាតិកម្ពុជា ដូចគ្នាដែរ ។ នេះគឺជាពេលវេលាដ៏មានប្រសិទ្ធភាពបំផុត សម្រាប់ ក្រុមគ្រួសារពួកយើង ធ្វើការស្វែងយល់ សម្រាប់ខ្លួនគាត់ផ្ទាល់ Maddox ។ ជាការពិត Maddox មិនត្រឹមតែចូលរួម សហការផលិតខ្សែភាពយន្ត នោះទេ តែគេក៏ចូលរួមរួចជាស្រេច ជាមួយនឹង កម្មវិធីមូលនិធិសប្បុរសធម៌របស់នាងខ្ញុំ ហើយ គេនឹងទទួលបន្ទុក រ៉ាប់រងការងារទាំងអស់នេះ​នៅពេលដែលគេពេញវ័យ ៕

-អាន ៖ តារាល្បី Hollywood នាង Angelina Jolie ដឹកដៃកូនចិញ្ចឹមខ្មែរ Maddox ផលិតភាពយន្តក្រោមប្រធានបទខ្មែរក្រហម



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដេលីម៉ែល និង ប៉បសូងើ


Tags: Int news Star news Breking news Hollywood Angelina Jolie Khmer Rouge